សិក្ខាសាលាស្តីពីការធានាសន្តិសុខថាមពលសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព

(VOVWORLD) - នារសៀលថ្ងៃទី ១២ ខែមិថុនា នៅទីក្រុងហាណូយ កាសែតតំណាងប្រជាជនបានរៀបចំសិក្ខាសាលាតាមអ៊ីនធឺណិតមួយ ស្តីពី “ការធានាសន្តិសុខថាមពលសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព”។ 

សិក្ខាសាលានេះមានគោលបំណងវាយតម្លៃនូវតម្លៃស្ថានភាពជាក់ស្តែងនៃការអភិវឌ្ឍថាមពលនៅវៀតណាម។  ពីនោះ នាំចេញដំណោះស្រាយដើម្បីបំពេញគោលនយោបាយធានាឱ្យមានការអភិវឌ្ឍថាមពលប្រកបដោយចីរភាពនៅវៀតណាម។

លោក Nghiem Vu Khai អនុប្រធានសម្ព័ន្ធសមាគមវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា វៀត ណាមបានមានប្រសាសន៍ថា៖ “ដើម្បីធានាសន្តិសុខថាមពលនិងការការពារបរិស្ថាន ខ្ញុំគិតថាការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព ត្រូវតែឈានមុខគេ។ ទី ២ គឺ នៅក្នុងអត្រាអភិវឌ្ឍន៍ថាមពលជាតិ ខ្ញុំគិតថា វាចាំបាច់ត្រូវបង្កើនសមាមាត្រនៃការប្រើប្រាស់ថាមពលកកើតឡើងវិញ និងកាត់បន្ថយការប្រើប្រាស់ថាមពលហ្វូស៊ីល រួមទាំងប្រេងនិងឧស្ម័នផង ដើម្បីធានាគោលដៅអភិវឌ្ឍន៍ថាមពលប្រកបដោយចីរភាព។ ខ្ញុំគិតថា នៅយើងធ្វើ ត្រូវមានដំណាក់កាលជាក់លាក់ ហើយនៅពេលប្រើវា យើងត្រូវប្រើបច្ចេកវិទ្យាស្អាត”។

នៅក្នុងសិក្ខាសាលានេះអ្នកចូលរួមបានវាយតម្លៃខ្ពស់ចំពោះ ស្ថានភាពបច្ចុប្បន្ននៃការអភិវឌ្ឍថាមពលនៅវៀតណាមនិងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ