សិក្ខាសាលាស្តីអំពីប្រព័ន្ធអប់រំបើកចំហរក្នុងបរិបទមានភាពម្ចាស់ការក្នុងអប់រំនិងធ្វើសមាហរណកម្មអន្តរជាតិ

(VOVWORLD) - នាព្រឹកថ្ងៃទី ១៦ ខែឧសភា នៅរដ្ឋធានីហាណូយ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានអញ្ជើញចូលរួម និង ថ្លែងមតិក្នុងសិក្ខាកាមថ្នាក់ជាតិស្តីពី “ប្រព័ន្ធអប់រំបើកចំហរក្នុង បរិបទមានភាពម្ចាស់ការក្នុងការអប់រំ និង ធ្វើសមាហរណកម្មអន្តរជាតិ”។
សិក្ខាសាលាស្តីអំពីប្រព័ន្ធអប់រំបើកចំហរក្នុងបរិបទមានភាពម្ចាស់ការក្នុងអប់រំនិងធ្វើសមាហរណកម្មអន្តរជាតិ - ảnh 1 សិក្ខាសាលាស្តីអំពីប្រព័ន្ធអប់រំបើកចំហរក្នុងបរិបទមានភាពម្ចាស់ការក្នុងអប់រំនិងធ្វើសមាហរណកម្មអន្តរជាតិ

លោក Vu Duc Dam បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលបានដាក់ចេញគោលនយោបាយជាច្រើន ដើម្បីកសាងវិស័យអប់រំបើកជំហរ ដូចជា ការដាក់ចេញក្របខ័ណ្ឌប្រព័ន្ធអប់រំថ្នាក់ជាតិថ្មី ក្របខ័ណ្ឌកំណត់កំរិតជំនាញវិជ្ជាជីវៈថ្នាក់ជាតិ និង អនុម័តលើគម្រោងការណ៍ស្តីពីការកសាងសង្គមសិក្សា បង្កើនការអប់រំពីចម្ងាយ និង ការកសាងប្រព័ន្ធចំណេះដឹងវៀតណាមឌីជីថលភាវូបនីយកម្ម ជាដើម។ លោក Vu Duc Dam បានលើកឡើងច្បាស់ថា៖

“  ជាក់ស្តែង បច្ចុប្បន្ននេះ មានវគ្គសិក្សាភាសាបរទេស ព័ត៌មានវិទ្យា   ទាំងជួយ ជម្រុញវិស័យឧស្សាហកម្មផង និង កសិមកម្មផង ដោយរៀនខ្លួនឯងតាម បណ្តាញអ៉ីធឺណែត។ មជ្ឈមណ្ឌលចំណុះសកលវិទ្យាល័យទាំងនេះចាប់ផ្តើម ត្រូវបានគេចាប់អារម្មណ៍ និង យើងកំពុងតភ្ជាប់ជាមួយគ្នា ដើម្បីក្លាយ ទៅជាសម្ព័ន្ធនៃបណ្តាសកលវិទ្យាល័យ និង ចងសម្ព័ន្ធជាមួយ មជ្ឈមណ្ឌលសិក្សាបើកចំហរនេះដែរ។ យើងបានធ្វើការងារជាច្រើន ក៏ប៉ុន្តែ ចាប់តាំងពីសិក្ខាសាលានេះចាប់ផ្តើម យើងបានទទួលស្គាល់ពិតជាត្រឹមត្រូវ លើកកំពស់ ចំណេះដឹង និង ប្តេជ្ញាចិត្តអនុវត្ត ចៀសវាងពីសភាពការណ៍ ដែលអ្នកវិទ្យាសាស្ត្រ បានពោលថា៖ បើយើងទទួលស្គាល់បានឆាប់ៗ យើងនឹងមាន ជំហានលឿន ក៏ប៉ុន្តែ យើងមិនអាចជម្រុញការងារនេះឲ្យបានយូរអង្វែងនោះ ឡើយ។  ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ