សិក្ខាសាលាអន្តរជាតិ “ហូជីមិញទូទាំងសកលលោក”

(VOVWORLD) - សិក្ខាសាលានេះផ្ដោតទៅលើប្រធានបទស្នូលចំនួន៣៖ ហូជីមិញជាមួយ ប្រទេសជាមហាអំណាច ហូជីមិញក្នុងសង្គ្រាមត្រជាក់ និងបេតិកភ័ណ្ឌសកល របស់ហូជីមិញ។ 
សិក្ខាសាលាអន្តរជាតិ “ហូជីមិញទូទាំងសកលលោក” - ảnh 1ទិដ្ឋភាពនៅសិក្ខាសាលា (រូបថត៖ VTV) 

  សិក្ខាសាលាអន្តរជាតិក្រោមប្រធានបទ “ហូជីមិញទូទាំងសកលលោក” ទើប នឹងបានរៀបចំឡើងនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ ព្រឹត្តិការណ៍នេះស្ថិត នៅក្នុងកម្មវិធីសហប្រតិបតិ្តការថ្មីរវាងសាកលវិទ្យាល័យ Columbia និងមហា វិទ្យាល័យវិទ្យាសាស្ត្រសង្គមនិងមនុស្សសាស្ត្រ សាកលវិទ្យាល័យជាតិ ហាណូយ។

        ជាសកម្មភាពមួយក្នុងឱកាសរំលឹកខួប៥០ឆ្នាំអនុវត្តមរតកសាសន៍ហូជីមិញ សិក្ខាសាលានេះបានទាក់ទាញការចូលរួមរបស់និស្សិតនិងអ្នកប្រាជ្ញអន្តរជាតិជាច្រើន។ សិក្ខាសាលានេះផ្ដោតទៅលើប្រធានបទស្នូលចំនួន៣៖ ហូជីមិញជាមួយ ប្រទេសជាមហាអំណាច ហូជីមិញក្នុងសង្គ្រាមត្រជាក់ និងបេតិកភ័ណ្ឌសកល របស់ហូជីមិញ។ បណ្ដាបទអន្តរាគមន៍បានសង្កត់ធ្ងន់ថា ហូជីមិញមិនត្រឹមតែជា វីរជនរំដោះប្រជាជាតិវៀតណាមប៉ុណ្ណោះទេ ថែមទាំងជាស្ពានតភ្ជាប់រវាងវៀត ណាមជាមួយពិភព លោក ហើយលក្ខណៈបុគ្គលរបស់លោកបានជះឥទ្ធិពល ទូទាំងសកលលោក ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ