សិក្ខាសាលាអភិរក្សនិងអភិវឌ្ឍដើមតែ shan ត្រឈឹងត្រឈៃនៅវៀតណាម

(VOVWORLD) -យោងតាមអ្នកជំនាញទាំងជាតិនិងអន្តរជាតិបានចាត់ទុកថា តែ shan វៀត ណាមនិយាយរួមនិងខេត្ត Ha Giang និយាយដោយឡែកបានសក្ដានុភាពដ៏ធំ ធេងដើម្បីជ្រៀតចូលទីផ្សារធំៗដូចជាបារាំង អាមេរិក និងតៃវ៉ាន់។ 
នារសៀលថ្ងៃទី២០ ខែកញ្ញា នៅស្រុក Hoang Su Phi ខេត្ត Ha Giang សមាគមន៍តែវៀតណាមបានសហការជាមួយស្រុក Hoang Su Phi រៀបចំសិក្ខា សាលាអភិរក្សនិងអភិវឌ្ឍដើមតែ shan ត្រឈឹងត្រឈៃវៀតណាម។ យោងតាមអ្នកជំនាញទាំងជាតិនិងអន្តរជាតិបានចាត់ទុកថា តែ shan វៀត ណាមនិយាយរួមនិងខេត្ត Ha Giang និយាយដោយឡែកបានសក្ដានុភាពដ៏ធំ ធេងដើម្បីជ្រៀតចូលទីផ្សារធំៗដូចជាបារាំង អាមេរិក និងតៃវ៉ាន់។ អ្នកប្រើប្រាស់ នៃបណ្ដាប្រទេសនេះយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ដំណើរការប្រមូលផល កែច្នៃ និងគុណភាពនៃផលិតផលតែស្អាត។ វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលដាំតែច្រើនបំផុតលើ ពិភព លោក ដោយមានព្រៃដើមតែ shan ត្រឈឹងត្រឈៃដែលមានអាយុកាល រាប់រយឆ្នាំនៅបណ្ដាខេត្តព្រៃភ្នំភាគខាងជើង ដោយផ្ទៃដីប្រមាណ១៨ពាន់ ហិកតា។ ដើមតែ shan ជាដំណាំសំខាន់មួយក្នុងយុទ្ធសាស្ត្រអភិវឌ្ឍតំបន់ជនបទ នៅវៀតណាម ដែលនាំមកនូវតម្លៃខាងសេដ្ឋកិច្ចនិងសង្គមដ៏ពិសេស ដោយនាំ មកនូវការងារធ្វើនិងប្រាក់ចំណូលសម្រាប់គ្រួសារយ៉ាងហោចណាស់១សែន គ្រួសារ ដែលភាគច្រើនគឺជនជាតិភាគតិច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ