សកម្មភាពជួយជ្រោមជ្រែងសប្ដាហ៍សមុទ្រនិងកោះសមុទ្រវៀតណាមនិងទិវាមហាសាគរពិភពលោកឆ្នាំ២០២០

(VOVWORLD) - ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៨មិថុនា ក្រសួងធនធាននិងបរិស្ថានវៀតណាម បានរៀបចំបណ្ដាសកម្មភាពជួយជ្រោមជ្រែងទិវាមហាសាគរពិភពលោកនិងសប្ដាហ៍សមុទ្រនិងកោះសមុទ្រវៀតណាមឆ្នាំ២០២០ ក្រោមប្រធានបទ “ផ្លាស់ប្ដូរថ្មីដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រវៀតណាមដោយចីរភាព”។
ដោយសារផលប៉ះពាល់នៃជំងឺ Covid-19 សកម្មភាពជួយជ្រោមជ្រែង សប្ដាហ៍សមុទ្រនិងកោះសមុទ្រវៀតណាមនិងទិវាមហាសាគរវៀតណាមឆ្នាំ២០២០ត្រូវបានរៀបចំឡើងតាមរូបភាពជាច្រើនដូចជា៖ កិច្ចសន្ទនាតាមទូរ ទស្សន៍ សិក្ខាសាលាតាមអនឡាញ ព្យួរបដាគាំទ្រនៅតាមតំបន់នានា និង ឃោសនាតាមមធ្យោបាយសារព័ត៌មានមហាជន ជាដើម។ ក្រសួងធនធាន និងបរិស្ថាន រួមជាមួយអាជ្ញាធរតំបន់នានា បានផ្ដោតសំខាន់ទៅលើការ ឃោសនាអំពីការអនុវត្តសេចក្ដីសម្រេចចិត្តមជ្ឈឹមស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រវៀតណាមប្រកបដោយចីរភាពរហូតដល់ឆ្នាំ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ ទន្ទឹមនេះគឺការឃោសនាអំពីបុគ្គលនិងសមូហភាពជាគំរូក្នុង សកម្មភាពសេដ្ឋកិច្ចសមុទ្រនិងការពារអធិបតេយ្យភាពសមុទ្រនិងកោះ សមុទ្រផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ