សកម្មភាពតបស្នងសងគុណបណ្ដាវីរជនយុទ្ធជនពលីក្នុងទូទាំងប្រទេស


សកម្មភាពតបស្នងសងគុណបណ្ដាវីរជនយុទ្ធជនពលីក្នុងទូទាំងប្រទេស - ảnh 1
សកម្មភាពតបស្នងសងគុណបណ្ដាវីរជនយុទ្ធជនពលីក្នុងទូទាំងប្រទេស (Image: VNA)

(VOVworld) – ក្នុងឱកាស​រំលឹកវិញ្ញាណខ័ណ្ឌលើកទី ៦៨ ទិវាយុទ្ធជនពលីពិការ
វៀតណាម (ថ្ងៃទី ២៧ កក្កដា) សកម្មភាពតបស្នងសងគុណបណ្ដាយុទ្ធជនពលី
ត្រូវបានរៀបចំឡើងក្នុងទូទាំងប្រទេស។ បន្តដំណើរទស្សនកិច្ចការងារនៅបណ្ដា
 ខេត្តពាក់កណ្ដាលវៀតណាម នាព្រឹកថ្ងៃទី ២៦ កក្កដា សមាជិកការរិយាល័យ
នយោបាយនិងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យមជ្ឈឹម លោក Ngo Van Du
បានទៅអុធធូបនៅឈានបនដ្ឋានយុទ្ធជនពលី Truong Son  និងជូនអំណោយ
សំរាប់គ្រួសារយុទ្ធជនពិការនៅខេត្ត Quang Tri និងខេត្ត Quang Binh។ នាថ្ងៃដ
ដែល ពិធីបើកសម្ពោធមណ្ឌលរំលឹកវិញ្ញខ័ណ្ឌយុទ្ធជនពិការក្នុងការតស៊ូប្រឆាំង
ចក្រពត្តអាមេរិកនៅគ្បែទន្លេ O Lau បានប្រព្រឹត្តទៅនៅឃុំ Hai Son ស្រុក Hai Lang
ខេត្ត Quang Tri (ភាគកណ្ដាលវៀតណាម) ផងដែរ។ ក៏ក្នុងឱកាសនេះដែរ ថ្នាក់ដឹក
នាំខេត្ត Nghe An  (ភាគកណ្ដាលវៀតណាម) បានទៅសាកសួរសុក្ខទុក និងជូន
អំណោយសំរាប់គ្រួសារគោលនយោបាយនិងយុទ្ធជនពិការដែលមានស្ថាន
ភាពលំបាក ផងដែរ។

ក្នុងឱកាស​រំលឹកវិញ្ញាណខ័ណ្ឌលើកទី ៦៨ ទិវាយុទ្ធជនពលីពិការវៀតណាម
នៅកម្មវិធី “ប្រជាពលរដ្ឋសួរ - រដ្ឋមន្ត្រីឆ្លើយ” ជាប្រចាំសប្តាហ៍ រដ្ឋមន្ត្រីក្រសួង
ការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម លោកស្រី Pham Thi Hai Chuyen
 បានអះអាងថា៖​

“យន្តការអាទិភាពខាងសិក្សាររៀនសូត្រសំរាប់កូនរបស់សមមិត្តយុទ្ធជនពលី
ពិការត្រូវបានបក្សរដ្ឋអនុវត្តក្នុងរយៈពេលច្រើនឆ្នាំកន្លងទៅ។ ក្នុងគោលនយោ
បាយនេះ កូននៃយុទ្ធជនពលីពិការសុទ្ធតែទទួលបានគោលនយោបាយអាទិភាព
នេះ។ ទី ១ គឺ៖ កូននៃគ្រួសារគោលនយោបាយនេះនឹងទទួលបានប្រាក់ទិញសាវ
ភៅជាប្រចាំឆ្នាំ។ ទី ២ គឺ បងប្អូននឹងត្រូវបានកាត់បន្ថយប្រាក់បង់ថ្លៃសាលា៕” 

ប្រតិកម្មទៅវិញ

ផ្សេងៗ