សកម្មភាពថែទាំបុណ្យតេតជូនប្រជាជនក្រីក្រនិងមានស្ថានភាពលំបាក

(VOVWORLD) -អនុវត្តចលនា “បុណ្យតេតដើម្បីជនក្រីក្រនិងជនរងគ្រោះដោយជាតិគីមីពុលពណ៌ លឿងទុំ” និទាឃរដូវឆ្នាំច សំរឹទ្ធ ស័ក ២០១៨នោះ មជ្ឈឹសមាគមកាកបាទក្រ ហមវៀត ណាមទើបនឹងសម្រេចចិត្តបែងចែកប្រាក់ចំនួន៦,៥ពាន់លានដុង ចំពោះសមាគម កាក បាទក្រហមតាមខេត្ត ក្រុងទាំង៦៣លើទូទាំងប្រទេស សំដៅជូនអំណោយដល់គ្រួសារ មានស្ថានភាពលំបាកពិសេស។ 
សកម្មភាពថែទាំបុណ្យតេតជូនប្រជាជនក្រីក្រនិងមានស្ថានភាពលំបាក - ảnh 1ថ្នាក់ដឹកនាំមជ្ឈឹមសម្ព័ន្ធយុវជនជូនអំណោយដល់សិស្សានុសិស្សក្រីក្រ នៅស្រុក Trung Khanh (រូបថតៈ TTXVN)

តាមគម្រោង ពីឥឡូវរហូតដល់ថ្ងៃទី១២កុម្ភៈ មជ្ឈឹមសមាគមកាក បាទក្រហមវៀតណាមនឹងអមដំណើរក្រុមការងារចំនួន៣០ក្រុមជាថ្នាក់ ដឹកនាំបក្ស រដ្ឋ ក្រសួង ស្ថាប័នមជ្ឈឹម ទៅសាកសួរសុខទុក្ខនិងជូនអំណោយតេតនៅខេត្ត ក្រុងចំនួន៣៣ ផងដែរ។

        នាព្រឹកថ្ងៃទី២៧ខែមករា ក្រុមការងារនៃគណៈបញ្ជាណែនាំមជ្ឈឹមទទួលបន្ទុក បង្ការប្រឆាំងគ្រោះធម្មជាតិ ដឹកនាំដោយរដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម លោក Nguyen Xuan Cuong បានអញ្ជើញទៅត្រួតពិនិត្យកិច្ចការជំនះពុះ ពារនូវផលវិបាកនិងរៀបចំបុណ្យតេតសម្រាប់ប្រជាជនដែលរងផលប៉ះពាល់ដោយព្យុះ Damrey នៅខេត្ត Khanh Hoa។

        ក្នុងពេលជាមួយគ្នានោះនាយប់ថ្ងៃទី២៦មករា នៅបណ្តាស្រុកជាប់ព្រំដែន Trung Khanh និង Ha Lang របស់ ខេត្ត Cao Bang មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ បានរៀបចំកម្មវិធី “និទាឃ រដូវតាមព្រំដែនឆ្នាំ២០១៨”។ កម្មវិធីនេះ រួមមានសកម្មភាព ដូចជា ជូនអំណោយ ជូន អាហារូបករណ៍ គ្រួសារក្រីក្រ គ្រួសារគោលនយោបាយតាម បណ្តោយស្រុកព្រំដែន សំដៅនាំមកនូវនិទាឃរដូវកក់ក្តៅជូនកម្មាភិបាល យុទ្ធ ជន និង ប្រធានតាមស្រុកព្រំដែនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ