សកម្មភាពនៃកិច្ចប្រជុំលើកទី២រដ្ឋសភាវៀតណាមនីតិកាលទី១៤

(VOVworld)-បន្តរបៀបវារៈការងារនៃកិច្ចប្រជុំលើកទី២ រដ្ឋសភាវៀតណាមនីតិកាល
ទី ១៤នោះ នាថ្ងៃទី២៦តុលា រដ្ឋសភាបានបើកកិច្ចប្រជុំពេញអង្គសំដៅពិភាគ្សាលើ
គម្រោងច្បាប់ធ្វើវិសោធនកម្មនិងបំពេញបន្ថែមលើមាត្រាមួយចំនួននៃក្រមច្បាប់
ព្រហ្មទណ្ឌឆ្នាំ២០១៥។ តាមរយៈការពិភាគ្សា អង្គប្រជុំបានចាត់ទុកថា ក្រមច្បាប់
ព្រហ្មទណ្ឌ ជាក្រមច្បាប់ធំមួយនិងមានសារៈសំខាន់ពិសេស។ តាមនោះ តំណាង
ជាច្រើនបានផ្តល់ យោបល់ថា ត្រូវធ្វើវិសោធនកម្មលើការកំណត់ថា ជនមានអាយុពី
១៤ដល់ក្រោម អាយុ១៦ឆ្នាំត្រូវទទួលខុសត្រូវព្រហ្មទណ្ឌអំពី ទោសធ្ងន់ដោយចេតនា
ឬ ទោស ធ្ងន់ពិសេស។ តំណាងចូលរួមក៏បានចាត់ទុកថា ក្រមច្បាប់ព្រហ្មទណ្ឌមាន
សារៈ សំខាន់ណាស់ ដូច្នេះ រដ្ឋសភាគ្រាន់តែអនុម័តលើច្បាប់នេះខណៈដែលបាន
ពិនិត្យមត់ ចត់ចំពោះរាល់មាត្រាដែលបានធ្វើវិសោធនកម្មជាស្រេច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ