សកម្មភាពពោរពេញទៅដោយអត្ថន័យចូលរួមអបអរសាទរខួបលើកទី៧០នៃទិវាយុទ្ធជនពិការ-យុទ្ធជនពលី

(VOVWORLD) - ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៧២ នៃទិវាយុទ្ធជនពិការ-យុទ្ធជនពលី (២៧ កក្កដា ១៩៤៧ -២៧ កក្កដា ២០១៩) គណៈប្រតិភូនៃក្រសួងមហាផ្ទៃ ដឹកនាំដោយរដ្ឋមន្ត្រីលោក Le Vinh Tan បានអញ្ជើញទៅសាកសួរសុខទុក្ខ ជួបសំណេះសំណាលនិងផ្តល់អំណោយជូនមជ្ឈមណ្ឌលថែទាំជនមានគុណូបការៈ នៅខេត្ត Phu Tho។
សកម្មភាពពោរពេញទៅដោយអត្ថន័យចូលរួមអបអរសាទរខួបលើកទី៧០នៃទិវាយុទ្ធជនពិការ-យុទ្ធជនពលី - ảnh 1រដ្ឋមន្រ្តីក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមលោក Doan Mau Diep បានទៅទស្សនា លើកទឹកចិត្តនិងប្រគល់អំណោយដល់យុទ្ធជនរងជំងឺដែលត្រូវបានថែទាំ ចិញ្ចឹមបីបាច់នៅមណ្ឌលថែទាំយុទ្ធជនពិការ Lang Giang 

នៅទីនេះ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក Le Vinh Tan បានអះអាងថាក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ បក្សនិងរដ្ឋវៀតណាមតែងតែមានការយកចិត្តទុកដាក់ថែទាំដល់ជនដែលមានគុណូបការៈចំពោះបដិវត្តន៍ រួមទាំងវាយតំលៃខ្ពស់ចំពោះខេត្ត Phu Tho ដែលបានបំពេញល្អនូវកិច្ចការថែទាំយុទ្ធជនពិការ យុទ្ធជនពលីនិងជនមានគុណូបការៈផងដែរ។

នាថ្ងៃដ៏ដែរ រដ្ឋមន្រ្តីក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមលោក Doan Mau Diep បានទៅទស្សនា លើកទឹកចិត្តនិងប្រគល់អំណោយដល់យុទ្ធជនរងជំងឺដែលត្រូវបានថែទាំ ចិញ្ចឹមបីបាច់នៅមណ្ឌលថែទាំយុទ្ធជនពិការ Lang Giang (ខេត្ត Bac Giang)។ នៅទីនេះ លោក Doan Mau Diep បានសង្ឃឹមថាមជ្ឈ មណ្ឌលនឹងបន្តធ្វើអោយបានល្អ នូវការគ្រប់គ្រង ថែទាំនិងចិញ្ចឹមបីបាច់ ចំពោះយុទ្ធជនពិការ យុទ្ធជនពលីនិងយុទ្ធជនមានជំងឺ។  

នាល្ងាចថ្ងៃទី ២២ ខែកក្កដា នៅខេត្ត Ninh Binh ក៏បានបង្កើតមូលនិធិតបស្នងសង  គុណនិងសន្ដិសុខសង្គម” ខេត្ត Ninh Binh ឆ្នាំ ២០១៩៕

ប្រតិកម្មទៅវិញ

ផ្សេងៗ