សកម្មភាពរបស់ឧបនាយករដ្ឋមន្ត្រីលោក Vuong Dinh Hue នៅប្រទេសឈីលី

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋឈីលីនោះ នាថ្ងៃទី៤កក្កដា ឧបនាយករដ្ឋមន្ត្រីលោក Vuong Dinh Hue បានអញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសឈីលី លោក Roberto Ampuero Espinoza និងរដ្ឋមន្ត្រីហិរញ្ញវត្ថុ Felipe Larrain Bascunan។

សកម្មភាពរបស់ឧបនាយករដ្ឋមន្ត្រីលោក Vuong Dinh Hue នៅប្រទេសឈីលី - ảnh 1ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue អញ្ជើញជួបជាមួយរដ្ឋមន្ត្រីការបរទេសឈីលី លោក Roberto Ampuero Espinoza 

នៅក្នុងជំនួបរវាងឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue ជាមួយរដ្ឋមន្ត្រីការបរទេសឈីលី ភាគីទាំងពីរបានឯកភាព រឹតបន្តឹងកិច្ចសហប្រតិបត្តិការ ដើម្បីឈីលី រៀបចំប្រកប ដោយជោគជ័យឆ្នាំ APEC ២០១៩ និងរួមសហការប្រកបដោយប្រសិទ្ធភាពនៅបណ្តាវេទិកាពហុភាគី។ ជាពិសេស ជម្រុញការអនុម័តលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)។

ធ្វើការផ្លាស់ប្តូរមតិជាមួយរដ្ឋមន្ត្រីហិរញ្ញវត្ថុ Felipe Larrain Bascunan លោក Vuong Dinh Hue ជូនពរឈីលីដែលដោះស្រាយល្អបញ្ហាបំណុលសាធារណៈ ព្រមទាំងស្នើឲ្យភាគីទាំងពីរជម្រុញកិច្ចសហប្រតិបត្តិការ។ រីឯរដ្ឋមន្ត្រីហិរញ្ញវត្ថុឈីលី Felipe Larrain Bascunan បានវាយតម្លៃខ្ពស់នូវដំណើរទស្សនកិច្ចរបស់ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue ក្នុងការធ្វើឲ្យស៊ីជម្រៅ ថែមទៀតនូវទំនាក់ទំនងទ្វេភាគីនិងអះអាងថា ត្រៀមជាស្រេច ចែករំលែកបទពិសោធន៍ក្នុងការគ្រប់គ្រងគោលនយោបាយហិរញ្ញវត្ថុននិងរូបីយវត្ថុជាមួយវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ