សកម្មភាពរំលឹកខួបលើកទី៨៦នៃទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាមថ្ងៃទី៣កុម្ភៈ

សកម្មភាពរំលឹកខួបលើកទី៨៦នៃទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាមថ្ងៃទី៣កុម្ភៈ - ảnh 1
ថ្នាក់ដឹកនាំបក្ស រដ្ឋាភិបាលវៀតណាមគោរពវិញ្ញាក័្ខន្ធលោកប្រធានហូជីមិញនៅប្រាង្គតំកល់សព


(VOVworld)-ក្នុងឱកាសរំលឹកខួបលើកទី៨៦នៃទិវាបង្កើតបក្សកុម្មុយនិស្តវៀត
ណាមថ្ងៃទី៣កុម្ភៈ និងទទួលបុណ្យតេតវក អដ្ឋស័កឆ្នាំ២០១៦ នាព្រឹកថ្ងៃទី ៣កុម្ភៈ គណៈប្រតិភូនៃគណៈកម្មាធិការមជ្ឈឹមបក្ស ប្រធានរដ្ឋលោក Truong Tan Sang  
ប្រធានរដ្ឋសភា លោក Nguyen Sinh Hung នាយករដ្ឋមន្ត្រីរដ្ឋាភិ បាល លោក
Nguyen Tan Dung និងប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្ស មាតុភូមិវៀតណាម
លោក Nguyen Thien Nhanបានអញ្ជើញទៅដាក់កម្រង ផ្កានិងគោរពវិញ្ញាណ
ក័្ខន្ធលោកប្រធានហូជីមិញនៅប្រាង្គតំកល់សព។

       លើទំព័រកាសែតធំៗរបស់វៀតណាមក្នុងច្បាប់ចេញផ្សាយនាថ្ងៃទី២កុម្ភៈ សុទ្ធតែចុះផ្សាយនូវចំណងជើងស្តីពីពិធីរំលឹកខួបលើកទី៨៦ទិវាបង្កើតបក្សកុម្មុយ
និស្តវៀតណាមថ្ងៃទី៣កុម្ភៈ។ បទវិចារណកថាចុះផ្សាយលើកាសែត Nhan dan
ដោយចំណងជើងថា “ចំពោះបក្ស ពោរពេញទៅដោយក្តីស្រឡាញ់ជានិច្ច”។ បទ វិចារណកថានេះបានអះអាងថា ក្នុងរយៈពេល៨៦ឆ្នាំដឹកនាំបដិវត្តន៍ បក្ស កុម្មុយនិស្តវៀតណាមជានិច្ចកាលសក្តិសមជាក្រុមឈានទៅមុខនៃវណ្ណៈ កម្មករ
របស់ប្រជាពលករ និងរបស់ប្រជាជាតិទាំងមូល។ ដើម្បីទទួលបាន ប្រការនេះ បក្សទាំងមូលបានផ្តោតការរក្សា កសាងនិងរៀបចំបក្ស ព្រមទាំង ធានាទិសដៅ
សង្គមនិយមឲ្យស្របទៅនឹងដំណាក់កាលអភិវឌ្ឍន៍នីមួយៗ របស់ប្រទេសជាតិ
ធ្វើសមាហរណកម្មអន្តរជាតិ។

       នៅក្នុងបទវិចារណកថាចុះផ្សាយលើកាសែត Quan doi nhan dan ស្តីពី “កសាងបក្សរឹងមាំដើរទន្ទឹមជាមួយនឹងភារកិច្ច”ដែលអះអាងនូវសេចក្តី សម្រេចចិត្តផ្លាស់ប្តូរថ្មីរបស់បក្ស ដែលនាំវៀតណាមក្លាយទៅជាប្រទេស មានការរីកចំរើនគួរឲ្យកត់សម្គាល់ និងទទួលបានការវាយតម្លៃខ្ពស់ពីសហ
គមន៍អន្តរជាតិ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ