សកម្មភាពរំលឹកខួបអនុស្សាវរីយ៍ទិវាគ្រូពេទ្យវៀតណាម ថ្ងៃទី២៧កុម្ភៈ

(VOVWORLD) - ទី២៧កុម្ភៈ ជារៀងរាល់ឆ្នាំជាពេលវេលាដើម្បីលើកតម្កើងរាល់គ្រូ ពេទ្យវៀតណាម។ ប៉ុន្តែ ឆ្នាំនេះមានភាពខុសប្លែក ដោយសារក្រសួងសុខា ភិបាលក៏ដូចជាតំបន់និងមន្ទីរពេទ្យជាច្រើនបានបញ្ឈប់សកម្មភាពអបអរសាទរខួបដើម្បីផ្តោតសំខាន់ទៅលើការងារប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19។

យ៉ាងណាមិញ នោះមិនមែនជាហេតុផល ដែលយើងអាចបំភ្លេច គុណូបការៈរបស់កម្លាំងយុទ្ធជនពាក់អាវពណ៌សនេះ ជាអ្នកដែលបានជំនះពុះពារ លើការលំបាកសាកល្បងជាច្រើនដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 និយាយដោយឡែកនិងជំងឺរាតត្បាតផ្សេងៗទៀតនិយាយរួមបានឡើយ។

        ក្នុងឱកាសនេះដែរ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្រ្តី ការពារប្រទេសវៀតណាមបានទៅសាកសួរសុខទុក្ខនិងធ្វើការនៅស្នងការពេទ្យយោធា ក្រសួងការពារប្រទេស។ នៅទីនេះ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានលើកសរសើរស្នងការពេទ្យយោធាក្នុងការអនុវត្តរាល់ ភារកិច្ចដែលត្រូវបានប្រគល់ជូន ជាពិសេសគឺក្នុងការងារធ្វើសេនាធិការនិង អនុវត្តការងារប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19។ លោកនាយឧត្តមសេនីយ៍ មានប្រសាសន៍ថា៖

        “ទោះជាស្ថិតក្នុងបរិបទណាក៏ដោយ កងទ័ពនៅតែត្រូវឈានមុខគេដើម្បីរួម ជាមួយប្រព័ន្ធនយោបាយទាំងមូលសម្រេចភារកិច្ចកំចាត់ជំងឺរាតត្បាត Covid នេះ។ តាមរយៈការងារដែលត្រូវបានសម្រេចនាពេលកន្លងទៅ ក៏ដូច ជាភារកិច្ចនាពេលខាងមុខរបស់កម្លាំងផ្សេងៗទៀតដើម្បីកំចាត់ជំងឺរាតត្បាត Covid-19 យើងបានបង្ហាញឲ្យឃើញនូវបុគ្គលិកលក្ខណៈរបស់ទ័ពលោក អ៊ុំហូក្នុងស្ថានភាពបច្ចុប្បន្ន”។

សកម្មភាពរំលឹកខួបអនុស្សាវរីយ៍ទិវាគ្រូពេទ្យវៀតណាម ថ្ងៃទី២៧កុម្ភៈ - ảnh 1 ទិដ្ឋភាពនៅពិធីជួបជុំ លើកទឹកចិត្តកម្មាភិបាលផ្នែកសុខាភិបាល និងគ្រូពេទ្យឆ្នើមៗនៅសខេត្ត Quang Ninh (រូបថត៖ baoquangninh.com.vn) 

        នារសៀលថ្ងៃទី២៦កុម្ភៈ គណៈកម្មាធិការបក្សខេត្ត Quang Ninh បាន រៀបចំពិធីជួបជុំ លើកទឹកចិត្តកម្មាភិបាលផ្នែកសុខាភិបាល និងគ្រូពេទ្យ ឆ្នើមៗ ក្នុងឱកាសរំលឹកខួបលើកទី៦៥ទិវាគ្រូពេទ្យវៀតណាម។ នៅក្នុង ជំនួបនេះ លោក Nguyen Xuan Ky លេខាគណៈកម្មាធិការបក្សខេត្ត បាន លើកសរសើរ អបអរសាទរចំពោះកម្មាភិបាល គ្រូពេទ្យ និងបុគ្គលិកផ្នែក សុខាភិបាលខេត្ត Quang Ninh ក្នុងឱកាសទិវាគ្រូពេទ្យវៀតណាម ព្រមទាំង ចែករំលែកការលំបាកលំបិនដែលបណ្ដាគ្រូពេទ្យត្រូវប្រឈមជាប្រចាំថ្ងៃក្នុង ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19។ លោកវេជ្ជបណ្ឌិត Bui Manh Hung នាយកមជ្ឈមណ្ឌលសុខាភិបាលស្រុក Hai Ha បានចែករំលែកថា៖

        “ជំនួបថ្ងៃនេះបានបង្ហាញនូវការយកចិត្តទុកដាក់ពិសេសរបស់ថ្នាក់ដឹកនាំខេត្ត Quang Ninh ចំពោះការងារប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនា បច្ចុប្បន្ន។ នេះជាការលើកទឹកចិត្តដ៏ធំធេងចំពោះយើងខ្ញុំក្នុងដំណាក់កាល លំបាកនេះ។ យើងខ្ញុំនឹងខិតខំប្រឹងប្រែងសម្រេចបានភាពជោគជ័យក្នុង ការងារប្រយុទ្ធប្រឆាំងនឹងជំងឺ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ