សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី ៦៥ នៃទិវាជ័យជម្នះ Dien Bien Phu នៅទូទាំងប្រទេស

(VOVWORLD) - សកម្មភាពជាច្រើនដែលត្រូវបានប្រារព្ធធ្វើឡើងនៅទូទាំងប្រទេសវៀតណាម ដើម្បីអបអរសាទរជ័យជម្នះ Dien Bien Phu ឆ្នាំ (៧  ឧសភា ១៩៥៤ - ៧ ឧសភា ២០១៩)។

នៅទីក្រុងហាណូយនាថ្ងៃទី ៦ ខែឧសភា មជ្ឈមណ្ឌលវប្បធម៌បារាំង (L'Espace) បានសហការជាមួយគ្រឹះស្ថានបោះពុម្ភកុរុកោសល្យ ដើម្បីរៀបចំកិច្ចពិភាក្សាមួយស្តីអំពី “ការណែនាំនិងបង្ហាញជាភាសាវៀតណាម នូវសៀវភៅ: នាយឧត្តមសេនីយ៍ De Gaulle និងវៀតណាម (១៩៤៥ - ១៩៦៩) និពន្ធដោយលោក Pierre Journoud សាស្រ្តាចារ្យប្រវត្តិសាស្រ្តសំនាញខាងប្រវត្តិសាស្ត្រសហសម័យ នៅសាកលវិទ្យាល័យ Paul Valéry Montpellier ។ សៀវភៅនេះ បានផ្តល់ឱ្យអ្នកអាននូវជ្រុងគួរឱ្យចាប់អារម្មណ៍និងមានតម្លៃអំពីវៀតណាម អំពីប្រទេសបារាំងនិងអំពីសហរដ្ឋអាមេរិកក៏ដូចជាបុគ្គលប្រវត្តិសាស្រ្តល្បីឈ្មោះ ដែលពាក់ព័ន្ធនឹងដំណាក់កាល ១៩៤៥ - ១៩៦៩ ជាពិសេសគឺនាយឧត្តមសេនីយ៍ Charles de Gaulle - ប្រធានាធិបតីដើមដំបូងនៃសាធារណរដ្ឋទី ៥ របស់ប្រទេសបារាំង។

នារសៀលថ្ងៃទី ៦ ខែឧសភានៅទីលាន ៧ឧសភា នៃទីក្រុង Dien Bien Phu ខេត្ត Dien Bien បានប្រព្រឹត្តទៅការប្រណាំងប្រណាំងកង់ទូទាំងប្រទេស ឆ្ពោះទៅ Dien Bien Phu - ២០១៩ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ