សកម្មភាពរំលឹកគុណ តបស្នងសងគុណក្នុងឱកាសថ្ងៃទី២៧ ខែកក្កដា

(VOVWORLD) - នាយប់ថ្ងៃទី២៥ ខែកក្កដា នៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅកម្មវិធី សិល្បៈពិសេសដោយប្រធានបទ “មេម័រអនុស្សាវរីយ៍នៃដំណាក់កាលសង្គ្រាម” ដោយមានការចូលរួមរបស់ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan។
សកម្មភាពរំលឹកគុណ តបស្នងសងគុណក្នុងឱកាសថ្ងៃទី២៧ ខែកក្កដា - ảnh 1ប្រគល់អំណោយជូនអតីតយុទ្ធជន គ្រួសារយុទ្ធជនពិការ និងជនមានគុណូបការៈចំពោះបដិវត្តន៍ ក្នុងកម្មវិធី "មេម័រអនុស្សាវរីយ៍នៃដំណាក់កាលសង្គ្រាម" (រូបថត៖ nhandan.vn) 

កម្មវិធីនេះគឺសំដៅលើកតម្កើងជនមានគុណូបការៈចំពោះបដិវត្តន៍ ហើយអំពាវនាវការរៃអង្គាស គាំទ្រ ជួយឧបត្ថម្ភជូនដល់អតីតយុទ្ធជន អតីត យុវជនស្ម័គ្រចិត្តនិងគ្រួសារយុទ្ធជនពលីដែលមានជីវភាពរស់នៅលំបាកប្រមាណ រាប់ហ្មឺននាក់ក្នុងទូទាំងប្រទេស ព្រមទាំងបង្កើនការអប់រំអំពីប្រពៃណី សេចក្ដី ស្នេហាជាតិ មោទនភាពជាតិនិងការទទួលខុសត្រូវរបស់យុវវ័យក្នុងដំណាក់កាលបច្ចុប្បន្ន។

        នាថ្ងៃដដែល ប្រធានគណៈកម្មាធិការចលនាប្រជាជនមជ្ឈឹមវៀតណាម លោកស្រី Truong Thi Mai បានទៅសាកសួរសុខទុក្ខ ជូនអំណោយនៅមជ្ឈ មណ្ឌលព្យាបាលជំងឺ ថែទាំជនមានគុណូបការៈខេត្ត Thua Thien Hue។ ថ្លែងមតិ នៅទីនេះ លោកស្រី Truong Thi Mai បានអះអាងថា ការងារថែទាំយុទ្ធជនជំងឺ យុទ្ធជនពិការ គ្រួសារយុទ្ធជនពលី និងជនមានគុណូបការៈចំពោះបដិវត្តន៍នោះ គឺភារកិច្ចដ៏ថ្លៃថ្លា ជាមនោសញ្ចេតនា ដែលត្រូវបានបក្សនិងរដ្ឋយកចិត្តទុកដាក់ ជានិច្ច ហើយជាការទទួលខុសត្រូវរបស់រដ្ឋនិងសង្គមទាំងមូលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ