សកម្មភាពសួរសុខទុក្ខនិងជូនអំណោយបុណ្យតេតនៅតាមបណ្តាមូលដ្ឋាននិងអង្គភាពនានា

(VOVWORLD) - នាថ្ងៃទី ១៧ ខែមករា អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh រួមជាមួយតំណាងក្រសួង ស្ថាប័នមួយចំនួនបានចូលរួមក្នុងពិធីជួបជុំគ្នាអំណរបក្ស និងបុណ្យចូលឆ្នាំថ្មីប្រពៃណី វៀតណាម ឆ្នាំជូតទោស័ក ២០២០ នៅ ខេត្ត Vinh Long ព្រមទងប្រគល់កិត្តនាមរបស់ប្រធានរដ្ឋជូនដល់សមូហភាពនិងបុគ្គលដែលមានសមិទ្ធិផលឆ្នើមនៅខេត្ត Vinh Long ផងដែរ។
សកម្មភាពសួរសុខទុក្ខនិងជូនអំណោយបុណ្យតេតនៅតាមបណ្តាមូលដ្ឋាននិងអង្គភាពនានា - ảnh 1 អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh ជូនអំណោយបុណ្យតេតដល់គ្រួសារគោលនយោបាយនៅខេត្ត Vinh Long (រូបថត៖ TTXVN)

នៅក្នុងពិធីជួបជុំនេះ តំណាងទាំងឡាយបានអះអាងថាក្រោមការដឹកនាំរបស់បក្ស ជីវភារសនៅនិងសេដ្ឋកិច្ចរបស់ប្រជាជនវៀតណាមនិយាយរួម និងប្រជាជនខេត្ត Vinh Long និយាយដោយឡែកគឺមានការអភិវឌ្ឍដោយឥតឈប់ឈរ។ គិតត្រឹមតែក្នុងឆ្នាំ ២០១៩ កន្លងមក គោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមរបស់ខេត្តមានគោលដៅសំខាន់ៗសម្រេចបាន ២២/២២ ដែលលើសជាងផែនការបានកំណត់ ក្នុងនោះមានគោលដៅចំនួន៧ លើសពីផែនការផងដែរ។

នាថ្ងៃដដែលនោះ ក្រុមការងាររបស់ក្រសួងការងារ - យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម ដឹកនាំដោយអនុរដ្ឋមន្រ្តីលោក Le Van Thanh បានអញ្ជើញមកសួរសុខទុក្ខនិងជូនពរអំណោយបុណ្យតេតដល់មជ្ឈមណ្ឌលថែទាំយុទ្ធជនពិការ  Thuan Thanh ខេត្ត Bac Ninh។ លោក Le Van Thanh មានគោលបំណងចង់ឲ្យកម្មាភិបាលនិងបុគ្គលិកនៃមជ្ឈមណ្ឌលនេះ បន្តបំពេញការងារថែទាំ និងជួយស្តារនីតិសម្បទាជូនដល់យុទ្ធជនមានជំងឺនិងយុទ្ធជនពិកា ដើម្បីធ្វើឲ្យមជ្ឈ មណ្ឌល នេះក្លាយទៅជា "ដំបូលរួម" របស់យុទ្ធជនមានជំងឺនិងយុទ្ធជនពិការផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ