សុក្រិតមូលដ្ឋានគ្រឹះរដ្ឋាភិបាលអេឡិចត្រូនិក

(VOVWORLD) - សុក្រិតមូលដ្ឋានគ្រឹះរដ្ឋាភិបាលអេឡិចត្រូនិកសំដៅលើកកំពស់សុពលភាព ប្រសិទ្ធភាពសកម្មភាពនៃក្បាលម៉ាស៊ីនរដ្ឋ និងគុណភាពបម្រើប្រជាជននិងសហ គ្រាស ព្រមទាំងនាំវៀតណាមចូលក្នុង top ៤ ប្រទេសជួរមុខប្លុកអាស៊ានក្នុងការ រៀបចំណាត់ថ្នាក់រដ្ឋាភិបាលអេឡិច ត្រូនិក តាមការវាយតម្លៃរបស់អង្គការសហ ប្រជាជាតិរហូតដល់ឆ្នាំ២០២៥។  

  យោងយាមគោលដៅដែលត្រូវបានដាក់ចេញ នៅក្នុងសេចក្ដីសម្រេចចិត្តស្ដីពីភារកិច្ចនិងដំណោះស្រាយសំខាន់មួយចំនួនស្ដីពីការអភិវឌ្ឍរដ្ឋាភិបាលអេឡិចត្រូនិកដំណាក់កាល២០១៩-២០២០ តម្រង់ទិសដល់ ឆ្នាំ២០២៥នោះ គឺក្នុងដំណាក់កាលពីឆ្នាំ២០១៩ដល់ឆ្នាំ២០២០ រដ្ឋាភិបាលវៀត ណាមនឹងកសាង អភិវឌ្ឍន៍អ័ក្សតភ្ជាប់ឯកសារជាតិ តាមបច្ចេកវិទ្យាជឿនលឿន របស់ពិភពលោក ដើម្បីធ្វើជាមូលដ្ឋានគ្រឹះប្រមូលផ្ដុំ ចែករំលែកទិន្នន័យរវាង ប្រព័ន្ធព័ត៌មាននិងមូលដ្ឋានទិន្នន័យនានា។

        សេចក្ដីសម្រេចចិត្តនេះបានដាក់ចេញភារកិច្ចនិងដំណោះស្រាយចំនួន៦ សំដៅអនុវត្តន៍គោលដៅពោលខាងលើ ដែលក្នុងនោះផ្ដោតសំខាន់ទៅលើការ កសាង សុក្រិតរបៀបរបបនិងមូលដ្ឋានគតិយុត្តអោយបានពេញលេញនិងគ្រប់ គ្រាន់សម្រាប់ការកសាងនិងអភិវឌ្ឍរដ្ឋាភិបាលអេឡិចត្រូនិក។ ទន្ទឹមនឹងនោះ ការ កសាងរដ្ឋាភិបាលអេឡិចត្រូនិក ត្រូវតែតភ្ជាប់យ៉ាងស្អិតរមួតជាមួយការធានា សុវត្ថិភាពព័ត៌មាន សន្តិសុខបណ្ដាញអ៊ីនធឺណិត សន្តិសុខជាតិ ក៏ដូចជាការពារ ព័ត៌មានបុគ្គលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ