សុក្រឹត្យឯកសារគំនូរប្រជាប្រិយដុងហូ ( Dong Ho) ដើម្បីដាក់ជូនអង្គការយូណេស្កូដោយទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌ពិភពលោក

(VOVWORLD) - ឯកសារពាក់ព័ន្ធនឹងគំនូរប្រជាប្រិយដុងហូ (Dong Ho) ដែលអនុវត្តដោយវិទ្យាស្ថានវប្បធម៌និងសិល្បៈវៀតណាម (ក្រសួងវប្បធម៌កីឡានិងទេសចរណ៍) កំពុងត្រូវបានសុក្រឹត្យពេញលេញ ដើម្បីស្នើអង្គការអប់រំវិទ្យាសាស្ត្រនិងវប្បធម៌របស់អង្គការសហប្រជាជាតិ (យូណេស្កូ) ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីដែលគួរតែការការពារជាបន្ទាន់។
សុក្រឹត្យឯកសារគំនូរប្រជាប្រិយដុងហូ ( Dong Ho) ដើម្បីដាក់ជូនអង្គការយូណេស្កូដោយទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌ពិភពលោក - ảnh 1 គំនូរប្រជាប្រិយដុងហូ ( Dong Ho) (រូបថត៖ vov.vn)

ប្រសិនបើត្រូវបានគេទទួលស្គាល់ថាជាបេតិកណ្ឌនោះ គំនូរប្រជាប្រិយដុងហូអាចត្រូវបានស្តារឡើងវិញនិងលើកកម្ពស់តម្លៃឲ្យកាន់តែខ្លាំងថែមទៀត។គេរំពឹងថានៅខែធ្នូឆ្នាំ ២០១៩ ឯកសារពាក់ព័ន្ធនឹងគំនូរប្រជាប្រិយដុងហូ នឹងត្រូវបានវាយតម្លៃដោយក្រុមប្រឹក្សាបេតិកភណ្ឌជាតិ បន្ទាប់មកបន្តសុក្រឹត្យនិងដាក់ជូននាយករដ្ឋមន្រ្តីវៀតណាមផងដែរ។ គួរបញ្ជាក់ថា នាបច្ចុប្បន្ននេះគំនូរប្រជាប្រិយដុងហូ ត្រូវបានរៀបចំណាត់ថ្នាក់ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ។នេះជានូរដែលតភ្ជាប់យ៉ាងជិតស្និទ្ធនិងបង្ហាញយ៉ាងច្បាស់អំពីសង្គមកសិកម្មប្រពៃណីរបស់វៀតណាម ក៏ដូចជាទំនៀមទំលាប់ និងជីវភាពរស់នៅរបស់ប្រជាជនវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ