សង្ខេបលទ្ធផលនៃការប្រកួតរបស់ក្រុមកីឡាករវៀតណាមនៅស៊ីហ្គេមលើកទី ៣០ (គិតត្រឹមតែថ្ងៃទី ៥ ខែធ្នូ)

(VOVWORLD) -  នៅក្នុងថ្ងៃប្រកួតថ្ងៃទី ៥ ខែធ្នូ នៅស៊ីហ្គេមលើកទី ៣០ ( SEAGAMES 30) ក្រុមកីឡាករវៀតណាមបានចូលរួមការប្រកួតលើវិញ្ញាសាដូចជាបាល់ទាត់បុរស បាល់ទាត់នារី ហែលទឹក វាយកូនហ្គោល យូដូ វាយសី Boxing ជាដើម។ 

 គិតត្រឹមម៉ោង ១៩ យប់ថ្ងៃទី ៥ ធ្នូ ក្រុមកីឡាករវៀតណាមទទួលបានមេដាយ ១២ គ្រឿង គ្រប់ប្រភេទទៀតផង។ ក្នុងនោះ មានមេដាយមាស ៤គ្រឿង មេដាយប្រាក់ ៣គ្រឿង មេដាយសំរិទ្ធ ៥ គ្រឿង។ ប្រទេសម្ចាស់ផ្ទះហ្វីលីពីនបន្តឈរនៅក្នុងកំពូលតារាងរៀបចំណាត់ថ្នាក់មេដាយនៅស៊ីហ្គេមលើកនេះ ពោលគឺទទួលបានមេដាយមាស ៦៣ គ្រឿង។ រីឯ ក្រុមកីឡាករវៀតណាម ទទួលបានមេដាយមាស ៣១ គ្រឿងដោយឈរនៅលំដាប់ទី ២  រីឯក្រុមកីឡាករឥណ្ឌូណេស៊ីទទួលបានមេដាយមាស ២៧ គ្រឿងដោយឈានឡើងលំដាប់ទី ៣ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ