សង្គ្រាមពាណិជ្ជកម្មនឹងមិនប៉ះពាល់ដល់ RCEP ឡើយ

(VOVWORLD) -  លោក Lim Jok Hoi បានលើកឡើងថា ទោះបីប្រទេសម៉ាឡេស៊ីសម្រេចចិត្តដកការសន្យាក្នុងការចរចា RCEP នាពេលថ្មីៗនេះ ក៏ដូចជាភាពតានតឹងពាណិជ្ជកម្មកើនឡើងរវាងជប៉ុននិងកូរ៉េខាងត្បូងក៏ដោយ ក៏លោកនៅតែមានសុទិដ្ឋិនិយមថា ការចរចារ RCEP នឹងនៅតែបន្តប្រព្រឹត្តទៅតាមផែនការដែលបានដាក់ចេញ។

នៅក្នុងកិច្ចប្រជុំតុមូលស្តីពី ទស្សនៈវិស័យអាស៊ានឆ្នាំ ២០៤០ -  ឆ្ពោះទៅសហគមន៍អាស៊ានដែលរឹងមាំនិងខ្លាំងក្លាជាងមុន ដែលប្រព្រឹត្តទៅនៅថ្ងៃទី ៦ ខែតុលានៅទីក្រុងបាងកកនៃប្រទេសថៃនោះ អគ្គលេខាធិការសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លោក Lim Jock Hoi បានបង្ហាញជំនឿថា  កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) នឹងត្រូវបានបញ្ចប់ជាគោលការណ៍ មុនពេលអាណត្តិប្រធានសមាគមរបស់ថៃត្រូវបានបញ្ចប់។ លោក Lim Jok Hoi បានលើកឡើងថា ទោះបីប្រទេសម៉ាឡេស៊ីសម្រេចចិត្តដកការសន្យាក្នុងការចរចា RCEP នាពេលថ្មីៗនេះ ក៏ដូចជាភាពតានតឹងពាណិជ្ជកម្មកើនឡើងរវាងជប៉ុននិងកូរ៉េខាងត្បូងក៏ ដោយ ក៏លោកនៅតែមានសុទិដ្ឋិនិយមថា ការចរចារ RCEP នឹងនៅតែបន្តប្រព្រឹត្តទៅតាមផែនការដែលបានដាក់ចេញ។

សូមគូសបញ្ជាក់ថា កិច្ចប្រជុំតុមូលទស្សនៈវិស័យអាស៊ាន ២០៤០ ត្រូវបានរៀបចំឡើងដោយវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាននិងអាស៊ីបូព៌ា (ERIA) និងកាសែតបាងកកប៉ុស្តិ៍។ យោងតាមលោក Kim Jok Hoi ថា  អ្វីដែលសំខាន់បំផុតគឺក្នុងបរិបទនៃភាពតានតឹងពាណិជ្ជកម្មនិងភាពមិនប្រាកដប្រជានៅក្នុងទីផ្សារពិភពលោក ប៉ុន្តែអាស៊ាននៅតែប្តេជ្ញាថា នឹងបញ្ចប់ការចរចាចំពោះកិច្ចព្រមព្រៀងដូចដែលបានពោលខាងលើ។ ថ្វីត្បិតដូច្នេះក៏ដោយ សមាគមត្រូវការវិធីសាស្រ្តជាក់ស្តែងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ