សិង្ហបុរីបានពង្រីក "តំបន់ព្រឹត្តិការណ៍ពិសេស" សម្រាប់សន្និសីទកំពូលអាម៉េរិក - ស.ប.ប.ក

(VOVWORLD) -នាថ្ងៃទី ៥ មិថុនា សិង្ហបុរីបានដាក់បញ្ជូលកោះសម្រាកលំហែកាយ Sentosa នៅភាគខាងត្បូងប្រទេសខ្លួនទៅក្នុងបញ្ជីរាយនាមតំបន់ព្រឹត្តិការណ៍ពិសេស សំដៅបម្រើសន្និសីទកំពូលនាពេលខាងមុខរវាងប្រធានាធិបតីអាមេរិក លោក Donald Trump ជាមួយថ្នាក់ដឹកនាំ ស.ប.ប.ក លោក Kim Jong-un។
សិង្ហបុរីបានពង្រីក កោះសម្រាកលំហែកាយ Sentosa របស់សិង្ហបុរី

យោងតាមព័ត៌មានដែលបានចុះផ្សាយតាមរយៈសារព័ត៌មានរដ្ឋាភិបាលសិង្ហបុរីបានឲ្យដឹងថា៖ កោះសម្រាកលំហែកាយ Sentosa និងតំបន់សមុទ្រក្នុងរង្វង់ ១ គីឡូម៉ែត្រពីឆ្នេរភាគនិរតីនៃកោះ Sentosa និងខ្សែផ្លូវពីតំបន់ HabourFront ទៅកាន់កោះនេះក៏ស្ថិតនៅក្នុងតំបន់ពិសេសនេះដែរ។ នៅមជ្ជមណ្ឌលតំបន់នេះ សិង្ហបុរីនឹងបង្កើតតំបន់ពិសេសមួយដែលរួមបញ្ចូលទាំងតំបន់ជុំវិញ  Universal Studio របស់សិង្ហបុរី និងសណ្ឋាគារ Capella ។ នៅទីនេះ មនុស្សនិងនិងមធ្យោបាយដឹកជញ្ជូនចេញ ចូលនឹងត្រូវបានត្រួតពិនិត្យសន្តិសុខយ៉ាងតឹងរ៉ឹងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ