សេចក្ដីសម្រេចចិត្តផ្ដល់សច្ចាប័ណ្ណលើសន្ធិសញ្ញាពាក់ព័ន្ធដល់ព្រំដែនជាតិ

(VOVWORLD) - រដ្ឋសភាវៀតណាមបានចេញផ្សាយសេចក្ដីសម្រេចចិត្តផ្ដល់សច្ចាប័ណ្ណលើសន្ធិសញ្ញាបំពេញបន្ថែមនៃសន្ធិសញ្ញាកំណត់ព្រំដែនជាតិឆ្នាំ១៩៨៥ និងសន្ធិ សញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ និងសារាចរណ៍ស្ដីពីការខ័ណ្ឌសីមាបោះបង្គោល ព្រំដែនគោករវាងសាធារណៈរដ្ឋសង្គមនិយម វៀតណាមនិងព្រះរាជាណាចក្រ កម្ពុជា។
សេចក្ដីសម្រេចចិត្តផ្ដល់សច្ចាប័ណ្ណលើសន្ធិសញ្ញាពាក់ព័ន្ធដល់ព្រំដែនជាតិ - ảnh 1នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរចុះហត្ថលេខាលើ សន្ធិសញ្ញាបំពេញបន្ថែមនៃសន្ធិសញ្ញាកំណត់ព្រំដែនជាតិឆ្នាំ១៩៨៥និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងវៀតណាមនិងកម្ពុជា កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុងហាណូយ (រូបថត៖ TTXVN)

រដ្ឋសភាសំណូមពរអោយនាយករដ្ឋមន្រ្តីរដ្ឋាភិបាលទទួលខុសត្រូវការ រៀបចំអនុវត្តសន្ធិសញ្ញាបំពេញបន្ថែមនៃសន្ធិសញ្ញាកំណត់ព្រំដែនជាតិឆ្នាំ១៩៨៥និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥និងសារាចរណ៍ស្ដីពីការខ័ណ្ឌសីមាបោះ បង្គោលព្រំដែនគោករវាងវៀតណាមនិងកម្ពុជា អនុម័តលើផែនការអនុវត្ត រៀបចំ ការឃោសនា ផ្សព្វផ្សាយយ៉ាងទូលំទូលាយក្នុងប្រព័ន្ធនយោបាយនិងក្នុងប្រជា ជន ជាពិសេសគឺនៅតាមខេត្តទាំង១០ដែលមានខ្សែព្រំដែនជាប់ជាមួយកម្ពុជា ព្រមទាំងត្រួតពិនិត្យ បំពេញបន្ថែមគោលនយោបាយឧបត្ថម្ភទាន់ពេលវេលា សម្រាប់ប្រជាជនដែលត្រូវរងផលប៉ះពាល់ដោយដំណើរការខ័ណ្ឌសីមាបោះ បង្គោលព្រំដែនផងដែរ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ