សេចក្តីអំពាវនាវប្រឡងប្រណាំងស្នេហាជាតិរបស់លោកប្រធានហូជីមិញ-តម្លៃទ្រឹស្តីនិងតថភាពជាក់ស្តែង

(VOVWORLD) -សិក្ខាសាលាវិទ្យាសាបស្ត្រជាតិស្តីពី “សេចក្តីអំពាវាប្រឡងប្រណាំងស្នេហាជាតិរបស់លោកប្រធានហូជីមិញ-តម្លៃទ្រឹស្តីនិងតថភាពជាក់ស្តែងចំពោះចលនាប្រឡងប្រណាំងស្នេហាជាតិបច្ចុប្បន្ន” បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៨មិថុនានៅទីក្រុងហាណូយ ក្នុងឱកាសរំលឹកខួបលើកទី៧០នៃទិវាលោកប្រធានហូជីមិញចេញសេចក្តីអំពាវនាវប្រឡងប្រណាំងស្នេហាជាតិ (ថ្ងៃទី១១មិថុនា១៩៤៨-ថ្ងៃទី១១មិថុនា២០១៨)។ អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh អញ្ជើញចូលរួមនិងថ្លែងមតិបើកសិក្ខាសាលា។

សេចក្តីអំពាវនាវប្រឡងប្រណាំងស្នេហាជាតិរបស់លោកប្រធានហូជីមិញ-តម្លៃទ្រឹស្តីនិងតថភាពជាក់ស្តែង - ảnh 1 អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh អញ្ជើញថ្លែងមតិក្នុងពិធី

អញ្ជើញថ្លែងមតិក្នុងពិធី អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានអះអាងថា អស់រយៈពេល៧០ឆ្នាំកន្លងទៅ ឆ្លងកាត់ដំណាក់កាលបដិវត្តន៍ជាច្រើននោះ ក្រោមរូបភាពនិងឈ្មោះផ្សេងគ្នា ចលនាប្រឡងប្រណាំងស្នេហាជាតិគឺសមស្របជាមួយភារកិច្ចបដិវត្តន៍នៃដំណាក់កាលនីមួយៗ៖

“ជោគជ័យធំធេងនៃបដិវត្តន៍វៀតណាមតាមដំណាក់កាលប្រវត្តិសាស្ត្រនីមួយៗ សុទ្ធតែគូសបញ្ជាក់នូវការរៀបចំប្រកបដោយប្រសិទ្ធភាព រាល់ចលនាប្រឡងប្រណាំងស្នេហាជាតិរបស់ប្រជាជនវៀតណាម។ ប្រឡងប្រណាំងជាស្មារតីតាមនោះបង្កើតកម្លាំងសំភារៈធំធេង រួមចំណែកប្រមូលផ្តុំធនធានមនុស្សសម្រាប់បុព្ធហេតុតស៊ូរំដោះប្រទេសជាតិ កសាង ការពារមាតុប្រទេស។ នេះក៏ជាការអះអាងនូវទស្សនៈ សតិអារម្មណ៍របស់បក្សនិងលោកប្រធានហូជី មិញគឺប្រឡងប្រណាំងជាកម្លាំងចលករ ជាវិធានការ ដើម្បីលើកទឹកចិត្តឲ្យប្រជាជនអនុវត្តបុព្វហេតុបដិវត្តន៍របស់ប្រជាជាតិទាំងមូល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ