ស៊ូដង់ខាងត្បូងអំពាវនាវឱ្យមេដឹកនាំប្រឆាំងគាំទ្រការបង្កើតរដ្ឋាភិបាលសាមគ្គីជាតិ

(VOVWORLD) -កិច្ចព្រមព្រៀងមួយ ស្ដីពីសន្តិភាពត្រូវបានភាគីជម្លោះនានានៅសូដង់ខាងត្បូងចុះហត្ថលេខា ដើម្បីឆ្ពោះទៅរកការបង្កើតរដ្ឋភិបាលសាមគ្គីជាតិនាថ្ងៃទី ១២ ខែឧសភាខាងមុខ។
ស៊ូដង់ខាងត្បូងអំពាវនាវឱ្យមេដឹកនាំប្រឆាំងគាំទ្រការបង្កើតរដ្ឋាភិបាលសាមគ្គីជាតិ - ảnh 1 ប្រធានាធិបតីស៊ូដង់ខាងត្បូង Salva Kiir (រូបថត៖ vnanet.vn)

នាថ្ងៃទី ២០ ខែមេសា ប្រធានាធិបតីស៊ូដង់ខាងត្បូង Salva Kiir បានដាស់តឿនឲ្យមេដឹកនាំគណបក្សប្រឆាំងលោក Riek Machar "ប្រញាប់" ត្រឡប់មកប្រទេសវិញដើម្បីជួយបង្កើតរដ្ឋាភិបាលសាមគ្គីជាតិ។

ថ្លែងទៅកាន់មជ្ឈដ្ឋានសារព័ត៌មាន លោកប្រធានាធិបតី Salva Kiir បានចាត់ទុកថា ការដែលអតីតអនុប្រធានាធិបតី Riek Machar មិនត្រឡប់មកប្រទេសវិញយ៉ាងឆាប់ៗនោះ នឹងបំផ្លាញក្តីសង្ឃឹមសន្តិភាពនៅប្រទេសនេះ។ លោកបានថ្លែងយ៉ាងច្បាស់ថា៖ ខ្ញុំកំពុងអញ្ជើញលោក Riek Machar ត្រឡប់មកប្រទេសវិញឲ្យបានឆាប់ៗ ដើម្បីពន្លឿនដំណើរការបង្កើតរដ្ឋាភិបាលសាម្គីជាតិអន្តរកាល។ ថ្នាក់ដឹកនាំរូបនេះបានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវ"ផ្ដោតសំខាន់លើផលប្រយោជន៍របស់ប្រជាជនជាចម្បង ។ លោកបានព្រមានថាការពន្យាពេលក្នុងការបង្កើតរដ្ឋាភិបាលនឹងបំផ្លាញរាល់ក្ដីសង្ឈឹមរបស់ប្រជាជន អំពីខឿនសន្តិភាពនៅប្រទេសអាហ្វ្រិកនេះតែម្ដង។

មុននេះ កិច្ចព្រមព្រៀងមួយ ស្ដីពីសន្តិភាពត្រូវបានភាគីជម្លោះនានានៅសូដង់ខាងត្បូងចុះហត្ថលេខា ដើម្បីឆ្ពោះទៅរកការបង្កើតរដ្ឋភិបាលសាមគ្គីជាតិនាថ្ងៃទី ១២ ខែឧសភាខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ