ស៊ូដង់បានរឹបអូសប្រាក់រាប់លានដុល្លារអាមេរិកនៅគេដ្ឋានរបស់អតីត ប្រធានាធិបតីលោក Bashir

(VOVWORLD) -  នាថ្ងៃទី ២៤ ខែ មេសា ប្រមុខដឹកនាំនៃក្រុមប្រឹក្សាយោធាអន្តរកាលស៊ូដង់ឧត្តមសេនីយ៍ Abdel Fattah Al Burhan   បានអោយដឹងថាអាជ្ញាធរបានរឹបអូសប្រាក់ជាង ១១៣ លានដុល្លារអាមេរិកនៅគេដ្ឋាន របស់មេដឹកនាំដែលបានផ្តួលរំលំលោក Omar Al Bashir។ 

បន្ទាប់ពីធ្វើការឆែកឆេរគេដ្ឋានរបស់លោក Bashir កងកម្លាំងចម្រុះមានប៉ូលីស កងទ័ព និង បុគ្គលិកសន្តិសុខបានរកឃើញ ប្រាក់ចំនួន ៧ លានអឺរ៉ូ ប្រាក់ដុល្លារអាមេរិក ចំនួន ៣៥០ពាន់ និង ៥ពាន់លានផោនស៊ូដង់។ ក្រៅពីនេះ ឧត្តមសេនីយ៍ Abdel Fattah Al Burhan    បានអោយដឹងថាគណៈប្រតិភូមួយនឹងមកកាន់ទីក្រុងវ៉ាស៊ីនតោនដើម្បីបញ្ចុះបញ្ចូលអាមេរិកអោយដកប្រទេសស៊ូដង់ចេញពីបញ្ជីបណ្តាប្រទេសផ្តល់មូលនិធីភេរវកម្ម ។ ស្តីពីបញ្ហាគ្រប់គ្រងប្រទេស ឧត្តមសេនីយ៍ Abdel Fattah Al Burhan    ក៏បានអោយដឹងថា ក្រុមប្រឹក្សាយោធាអន្តរកាលសន្យានឹង ផ្ទេរអំណាចទៅអោយអាជ្ញាធរស៊ីវិលតាមការទាមទាររបស់បាតុករាប់ពាន់នាក់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ