សេដ្ឋកិច្ចឌីជីថលគឺជាដំណោះស្រាយសម្រាប់តំបន់ឥណ្ឌា - អាស៊ាន - អូសេអានីនាគ្រាផ្ទុះជំងឺរាតត្បាតកូវីដ ១៩

(VOVWORLD) - ការលំបាកនិងការកកស្ទះសេដ្ឋកិច្ចពិភពលោក រួមទាំងប្រទេស ឥណ្ឌា - សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងអូសេអានី ដោយសារជំងឺរាតត្បាតកូវីដ ១៩ គឺធ្ងន់ធ្ងរណាស់។

ដំណោះស្រាយចំាបាច់ឥឡូវនេះ គឺត្រូវជំរុញការតភ្ជាប់ឌីជីថលដើម្បីរក្សាសមាហរណកម្មតំបន់នៅក្នុងស្ថានភាព “ធម្មតាថ្មី”។ ថ្លែងមតិក្នុងពិធីបើកសន្និសីទកំពូលពាណិជ្ជកម្មអនឡាញ និងតាំងពិព័រណ៌ ឥណ្ឌា - អាស៊ាន - អូសេអានីលើកទី ១ នាថ្ងៃទី ៤ ខែសីហា  ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌា លោក Pham Sanh Chau បានសង្កត់ធ្ងន់ថា៖  “ថ្វីត្បិតមានការរីករាលដាលនៃជំងឺកូវីដ ១៩ និងសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិន ថែមទាំងអស្ថិរភាពនយោបាយនិងសេដ្ឋកិច្ចនៅលើពិភពលោកក៏ដោយប៉ុន្តែ សាកលភាវូបនីយកម្មនិងការតភ្ជាប់សេដ្ឋកិច្ចនៅតែជានិន្នាការចម្បងដែលមិនអាចផ្លាស់ប្តូរបានឡើយ។ សម្រាប់ឥណ្ឌា បណ្តាប្រទេសអាស៊ាននិងអូសេអានី ដូចជា អូស្រ្តាលីនិងនូវែលសេឡង់ ប្រការនេះកាន់តែមានអត្ថន័យ។ ឱកាសមានច្រើនដែលរំពឹងថានឹងនាំមកផលប្រយោជន៍ទាំងអស់ ប្រសិនបើយើងមានឆន្ទៈនយោបាយគ្រប់គ្រាន់ដើម្បីឆ្លងកាត់រាល់ឧបសគ្គទាំងនោះ”។

ស្របជាមួយសន្និសីទ ក៏បានប្រព្រឹត្តទៅនូវពិព័រណ៍ពាណិជ្ជកម្មតាមអនឡាញផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ