សេដ្ឋកិច្ចពិភពលោកអាចនឹងខាតបង់ទឹកប្រាក់ចំនួន ២៣ ០០០ ពាន់លាន​ដុល្លារអាមេរិក នៅឆ្នាំ ២០៥០ ដោយសារបម្រែបម្រួលអាកាសធាតុ

(VOVWORLD) - ហានិភ័យដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុគឺមានលក្ខណៈជាប្រព័ន្ធ ហើយអាចត្រូវបានគ្រប់គ្រងតាមរយៈការសម្របសម្រួលជាសកល។
សេដ្ឋកិច្ចពិភពលោកអាចនឹងខាតបង់ទឹកប្រាក់ចំនួន ២៣ ០០០ ពាន់លាន​ដុល្លារអាមេរិក នៅឆ្នាំ ២០៥០ ដោយសារបម្រែបម្រួលអាកាសធាតុ - ảnh 1ទិដ្ឋភាពទូទៅនៃកំពង់ផែកុងតឺន័រ Incheon នៅទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូង  (រូបថត៖ AFP / VNA)

យោងតាមរបាយការណ៍សិក្សាស្រាវជ្រាវដែលចេញផ្សាយដោយក្រុមហ៊ុនធានារ៉ាប់រង Swiss Re (ស្វីស) នៅថ្ងៃទី ២២ ខែមេសាបានឲ្យដឹងថា៖ ការប្រែប្រួលអាកាសធាតុអាចបង្កការខូចខាតដល់វិស័យកសិកម្ម សុខាភិបាល និងហេដ្ឋារចនាសម្ព័ន្ធសម្ភារៈក៏ដូចជាបង្កើនបរិមាណនៃការចំណាយរបស់បណ្ដារដ្ឋាភិបាលឡើងដល់ ២៣ ០០០ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០៥០ ។ យោងតាមរបាយការណ៍នេះបានឲ្យដឹងថាហានិភ័យដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុគឺមានលក្ខណៈជាប្រព័ន្ធ ហើយអាចត្រូវបានគ្រប់គ្រងតាមរយៈការសម្របសម្រួលជាសកល។ ដើម្បីសម្រេចឲ្យបានគោលដៅនេះ គឺទាមទារឲ្យមានគោលនយោបាយជាច្រើន អំពីការកំណត់តម្លៃកាបូន រួមជាមួយវិធានការបំពេញបន្ថែមកាបូនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ