សេដ្ឋកិច្ចវៀតណាមនាំមកនូវឱកាសធំជូនចំពោះវិនិយោគិន

(VOVWORLD) - តាមអត្ថបទចុះផ្សាយនៅលើទស្សនាវដ្ដីនេះថា ក្នុងរយៈពេល១០ឆ្នាំខាង មុខ វៀតណាមអាចសម្រេចបានកំណើនចន្លោះពី៦ដល់ ៦,៥%។
សេដ្ឋកិច្ចវៀតណាមនាំមកនូវឱកាសធំជូនចំពោះវិនិយោគិន - ảnh 1 កំណើនសេដ្ឋកិច្ចរបស់វៀតណាមអាចវ៉ាដាច់សឹង្ហបុរីក្នុងរយៈពេល១០ឆ្នាំខាងមុខ។ (រូបថត៖ TTXVN)

ទស្សនាវដ្ដី Global Business Outlook ដែលមានជំនាញខាងព័ត៌មាន ពាក់ព័ន្ធដល់វិស័យឧស្សាហកម្មសំខាន់ៗ ទើបនឹងបានដកស្រង់របាយ ការណ៍របស់ធនាគារអភិវឌ្ឍសឹង្ហបុរី ដែលចាត់ទុកថា ដល់ឆ្នាំ២០២៩ សេដ្ឋ កិច្ចវៀតណាមអាចសម្រេចបានកំណើនខ្ពស់ជាងសឹង្ហបុរី។

តាមអត្ថបទចុះផ្សាយនៅលើទស្សនាវដ្ដីនេះថា ក្នុងរយៈពេល១០ឆ្នាំខាង មុខ វៀតណាមអាចសម្រេចបានកំណើនចន្លោះពី៦ដល់៦,៥%។

ក្រៅពីនោះ ទីភ្នាក់ងារសារព័ត៌មានមួយចំនួនផ្សេងទៀត ក៏បានចុះ ផ្សាយថា យោងតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍសឹង្ហបុរី សេដ្ឋកិច្ច វៀតណាមក្នុងប៉ុន្មានឆ្នាំខាងមុខអាចរីកចម្រើនយ៉ាងខ្លាំងក្លា អាស្រ័យដោយ កត្តានានាដូចជាគោលនយោបាយសេដ្ឋកិច្ចដែលផ្ដោតសំខាន់ទៅលើស្ថិរ ភាពយូរអង្វែង និងការយកចិត្តទុកដាក់ពិសេសដល់វិស័យវិនិយោគ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ