សំណង់និងដំណោះស្រាយសំខាន់ចំនួន ៧៤ ត្រូវបានរួមបញ្ចូលនៅក្នុងសៀវភៅមាសច្នៃប្រឌិតឆ្នាំ ២០១៩

(VOVWORLD) - នាថ្ងៃទី ៩ ខែកក្កដា នៅទីក្រុងហាណូយ ក្រុមប្រឹក្សាជ្រើសរើសសៀវភៅមាសច្នៃប្រឌិតវៀតណាម បានបើកសន្និសីទជ្រើសរើសសំណង់និងដំណោះស្រាយវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដែលបានប្រកាសនៅក្នុងសៀវភៅមាសច្នៃប្រឌិតវៀតណាមឆ្នាំ ២០១៩ ។
សំណង់និងដំណោះស្រាយសំខាន់ចំនួន ៧៤ ត្រូវបានរួមបញ្ចូលនៅក្នុងសៀវភៅមាសច្នៃប្រឌិតឆ្នាំ ២០១៩ - ảnh 1 ទិដ្ឋភាពនៃសន្និសីទ (រូបថត៖ daidoanket.vn)

សៀវភៅមាសច្នៃប្រឌិតវៀតណាមឆ្នាំ២០១៩ គឺជាសំណង់និងដំណោះស្រាយនៃការច្នៃប្រឌិតផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាក្នុងវិស័យវិទ្យាសាស្រ្តធម្មជាតិ វិទ្យាសាស្ត្របច្ចេកវិទ្យា និងបច្ចេកទេសដែលត្រូវបានទទួលរង្វាន់នៅក្នុងការប្រកួតនានាដែលបានរៀបចំឡើងចាប់ពីថ្ងៃទី ១ ខែមករាឆ្នាំ ២០១៧ ដល់ថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ២០១៩ ដោយក្រសួង ស្ថាប័ន អង្គការជាសមាជិកនៃរណសិរ្សមាតុភូមិវៀតណាម និងបណ្តាខេត្តក្រុងចំណុះមជ្ឈិម។

គិតរហូតដល់ថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ២០១៩ គណៈកម្មការរៀបចំកម្មវិធីទទួលបានសំណងច្នៃប្រឌិតវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាចំនួន ១៣៧ ដែលបានឧទ្ទេសនាមដោយក្រសួង ស្ថាប័ន ខេត្តក្រុង។ ពិធីប្រកាស "សៀវភៅមាសច្នៃប្រឌិតវៀតណាម" ឆ្នាំ ២០១៩ នឹងប្រព្រឹត្តទៅនាថ្ងៃទី ២៧ ខែសីហាឆ្នាំ ២០១៩ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ