សេណេហ្គាល់មានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយវៀតណាម

(VOVWORLD) - ប្រធានាធិបតី លោក Macky Sall មានគោលបំណងថាលោក ឯកអគ្គរដ្ឋទូតនឹងចូលរួមវិភាគទានយ៉ាងសកម្មទៅក្នុងការអភិវឌ្ឍទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាង សេណេហ្គាល់និងវៀតណាមនាពេលខាងមុខ។
សេណេហ្គាល់មានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយវៀតណាម - ảnh 1 ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពវៀតណាមប្រចាំនៅសេណេហ្គាល់លោក Nguyen Thanh Vinh បានជូនសារតាំងឡើង ប្រធានាធិបតីសាធារណរដ្ឋសេណេហ្គាល់ លោក Macky Sall (រូបថត៖ TTXVN)

នាថ្ងៃទី ១០ ខែមិនា ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព វៀតណាម ប្រចាំនៅសេណេហ្គាល់លោក Nguyen Thanh Vinh បាន ជូនសារតាំង របស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមឡើង ប្រធានា ធិបតីសាធារណរដ្ឋ សេណេហ្គាល់ លោក Macky Sall។ បន្ទាប់ពីពិធីជូនសារតាំង ប្រធានាធិបតី លោក Macky Sall រួមជាមួយមន្ត្រី សេណេហ្គាល់ បានទទួលជួបពិភាក្សាជាមួយលោក Nguyen Thanh Vinh។

អញ្ជើញថ្លែងនៅក្នុងជំនួបនេះ ប្រធា នាធិបតី លោក Macky Sall មានគោលបំណងថាលោក ឯកអគ្គរដ្ឋទូតនឹងចូលរួមវិភាគទានយ៉ាងសកម្មទៅក្នុងការអភិវឌ្ឍទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាង សេណេហ្គាល់និងវៀតណាមនាពេលខាងមុខ។ ទន្ទឹមនឹងនេះ លោកប្រធានាធិបតី Macky Sall ក៏មានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យជាច្រើនដូចជា ពាណិជ្ជកម្ម វិនិយោគ កសិកម្ម ឧស្សាហកម្មផងដែរ។

ជាកាឆ្លើយតប លោកឯកអគ្គរដ្ឋទូតលោក Nguyen Thanh Vinhបានបញ្ជាក់ថាវៀតណាមជានិច្ចកាលគោរពទំនាក់ទំនង ហើយមានបំណងចង់ពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយសេណេហ្គាល់ជាពិសេសគឺលើវិស័យកសិកម្ម សេដ្ឋកិច្ចសមុទ្រ និងពាណិជ្ជកម្មផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ