សេតវិមានអំពាវនាវឱ្យមានការស្តារសណ្តាប់ធ្នាប់និងច្បាប់ឡើងវិញនៅទូទាំងសហរដ្ឋអាមេរិក

(VOVWORLD) - នាថ្ងៃទី ១ ខែមិថុនា សេតវិមានបានចេញសេចក្តីប្រកាសមួយដោយអំពាវនាវឱ្យមានការស្តារសណ្តាប់ធ្នាប់និងច្បាប់ឡើងវិញនៅទូទាំងសហរដ្ឋអាមេរិក ព្រមទាំងបានរិះគន់សមាហភាពជ្រុលនិយមអនុវត្តន៍ការធ្វើបាតុកម្មហឹង្សាយ៉ាងធ្ងន់ធ្ងរនាយប់ថ្ងៃសុក្រជាបន្តបន្ទាប់នៅតំបន់ជាច្រើននៃសហរដ្ឋអាមេរិក។
សេតវិមានអំពាវនាវឱ្យមានការស្តារសណ្តាប់ធ្នាប់និងច្បាប់ឡើងវិញនៅទូទាំងសហរដ្ឋអាមេរិក - ảnh 1 ប៉ូលីសបានចាប់ខ្លួនមនុស្សជ្រុលនិយមម្នាក់ដែលចូលរួមក្នុងបាតុកម្មប្រឆាំងនឹងការស្លាប់ជនជាតិស្បែកខ្មៅនៅ Manhattan រដ្ឋញូវយ៉កសហរដ្ឋអាមេរិកកាលពីថ្ងៃទី ២៩ ខែឧសភាឆ្នាំ ២០២០ (រូបថត៖ THX / TTXVN)

ឆ្លើយតបនឹងទីភ្នាក់ងារសាព័ត៌មាន Fox News អ្នកនាំពាក្យរបស់សេតវិមានលោកស្រី Kayleigh McEnany បានចោទប្រកាន់ Antifa ដែលជាក្រុមប្រឆាំងហ្វាស៊ីសមួយកំពុងគាំទ្រពីក្រោយខ្នងចំពោះអំពើហឹង្សានេះ។

ប្រធានាធិបតីអាមេរិក លោក  Donald Trump កាលពីថ្ងៃទី ៣១ ខែឧសភា បានដាក់បញ្ចូលក្នុងបញ្ជីក្រុមនេះជាអង្គការភេរវកម្ម។

នាថ្ងៃដដែលនោះ ថ្លែងមតិនៅក្នុងសន្និសីទសារព័ត៌មាននៅសេតវិមាន លោក  Donald Trump បានឲ្យដឹងថារដ្ឋអំណាចរបស់លោកនឹងធានាថាយុត្តិធម៌នឹងត្រូវបានអនុវត្តសម្រាប់លោក Geogrge Floyd និងគ្រួសាររបស់លោក។ លោក Trump បានបន្ថែមទៀតថានាពេលបច្ចុប្បន្នរាល់បាតុកម្មគឺមិនមានសន្តិភាពទេ ប៉ុន្តែនេះជាគឺអំពើភេរវកម្មក្នុងស្រុកទៅវិញ ហេតុដូច្នេះលោកបានសន្យាថានឹងធ្វើសកម្មភាពដើម្បីទប់ស្កាត់អំពើហិង្សានិងស្តារសន្តិសុខនិងសុវត្ថិភាពរបស់អាមេរិកឡើងវិញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ