ស្ថានកុងស៊ុលបារាំងប្រចាំនៅទីក្រុង New York ត្រូវជម្លៀសដោយការគំរាមកំហែងវាយប្រហារដោយគ្រាប់បែក

ស្ថានកុងស៊ុលបារាំងប្រចាំនៅទីក្រុង New York   ត្រូវជម្លៀសដោយការគំរាមកំហែងវាយប្រហារដោយគ្រាប់បែក - ảnh 1
ស្ថានកុងស៊ុលបារាំងប្រចាំនៅទីក្រុង New York ត្រូវជម្លៀសដោយការគំរាមកំហែងវាយប្រហារដោយគ្រាប់បែក (VNA)


(VOVworld) – ស្ថានកុងស៊ុលបារាំងប្រចាំនៅទីក្រុង New York (អាមេរិក) ដែលជាទីកន្លែងបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០១៧ សំរាប់ប្រជាពលរដ្ឋបារាំង រាប់ពាន់នាក់កំពុងរស់នៅនិងធ្វើការនៅអាមេរិកត្រូវជម្លៀសបន្ទាប់ពីទទួលការគំរាមកំហែងវាយប្រហារដោយគ្រាប់បែក។ អគ្គកុងស៊ុលបារាំង ប្រចាំនៅទីនេះ លោកស្រី Anne-Claire Legendre បានឲ្យដឹងថា៖ កំលាំងប៉ូលីស បានជម្លៀសមនុស្សទាំងអស់ចេញពីស្ថានកុងស៊ុលបន្ទាប់ពីរកឃើញរថយន្តជាប់ សង្ស័យនៅខាងក្រៅអាគារនៅមហាវិថីទី ៥។ កំលាំងប៉ូលីសទីក្រុង New York ត្រូវបានបញ្ជាបង្កើនសន្តិសុខបន្ទាប់ពីការវវាយប្រហារភេរវកម្មនៅទីក្រុងប៉ារីស នាពេលថ្មីៗនេះ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ