ស្ថានទូតវៀតណាមនៅបណ្តាប្រទេសរៀបចំពិធីគោរពវិញ្ញាណក្ខ័ន្ធនិងបើកសៀវភៅក្រាំងមាសមរណទុក្ខចំពោះសពអតីតអគ្គលេខាបក្ស លោក Do Muoi

(VOVWORLD) -  ស្ថានទូតវៀតណាមប្រចាំនៅម៉ិចស៊ិក បានរៀបចំពិធីគោរពវិញ្ញាណក្ខ័ន្ធ និងបើកសៀវភៅក្រាំងមាសមរណទុក្ខចំពោះអតីតអគ្គលេខាបក្ស លោក Do Muoi នៅទីស្នាក់ការស្ថានទូតនៅរដ្ឋធានី Mexico ក្នុងរយៈពេលពីរថ្ងៃពោលគឺថ្ងៃទី៥និងទី៦ខែតុលា។

នាព្រឹកថ្ងៃទី៥ខែតុលា ពិធីគោរពវិញ្ញាណក្ខ័ន្ធសពអតីតអគ្គលេខាបក្ស លោក Do Muoi ក៏បានរៀបចំយ៉ាងមហោឡារិកនៅស្ថានទូតវៀតណាមប្រចាំប្រទេសម៉ូសំប៊ិច ដោយមានការចូលរួមរបស់កម្មាភិបាល មន្ត្រីស្ថានទូត សហគមន៍ជនវៀតណាម ដែលកំពុងរស់នៅនិងសិក្សារៀនសូត្រនៅប្រទេសម៉ូសំប៊ិច។ តំណាងស្ថាប័នជាច្រើន នៃរដ្ឋាភិបាល ម៉ូសំប៊ិច អង្គទូតនានា ក៏បានមកស្ថានទូត ដើម្បីគោរពវិញ្ញាណក្ខ័ន្ធសពអតីតអគ្គលេខាបក្ស លោក Do Muoi ផងដែរ។

ឯកអគ្គរដ្ឋទូតជាង២០រូប ដែលបានមកទីស្នាក់ការរបស់ស្ថានទូតវៀតណាមប្រចាំនៅ Maputo ដើម្បីគោរពវិញ្ញាណក្ខ័ន្ធអតីតអគ្គលេខាបក្ស លោក Do Muoi បានសរសេរលើសៀវភៅក្រាំងមាសមរណទុក្ខនិងសម្តែងនូវការសោកស្តាយយ៉ាងក្រៀមក្រំចំពោះមរណភាពរបស់អតីតអគ្គលេខាបក្ស លោក Do Muoiផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ