ស្ថានទូតវៀតណាមប្រចាំនៅប្រទេសស្វីស សិង្ហបុរី និងម៉ិកស៊ិក រៀបចំពិធីអបអរសាទររំលឹកខួបលើកទី ៧៥ ទិវាបុណ្យជាតិនិងទិវាបង្កើតផ្នែកការទូត

(VOVWORLD) - វៀតណាមប្តេជ្ញាចិត្តពង្រឹងថែមទៀត នូវចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការពហុវិស័យជាមួយសិង្ហបូរី និងប្រទេសសមាជិកអាស៊ាន រួមទាំងប្រទេសដទៃទៀត ដើម្បីពិភពលោកមួយប្រកបដោយសន្តិភាពនិងវិបុលភាព។

នាថ្ងៃទី ៣១ សីហា អញ្ជើញថ្លែងមតិក្នុងពិធីរំលឹកខួបលើកទី ៧៥ ទិវាបុណ្យជាតិថ្ងៃទី ២ កញ្ញា និងទិវាបង្កើតផ្នែកការទូតវៀតណាម ដែលប្រព្រឹត្តទៅតាមប្រព័ន្ធវីដអូ  ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសិង្ហបុរី លោកស្រី Tao Thi Thanh Huong បានវាយតម្លៃខ្ពស់ចំពោះការដែល រដ្ឋាភិបាលនិងស្ថាប័នមានសមត្ថកិច្ចរបស់សិង្ហបុរី បានជួយឧបត្ថម្ភសហគមន៍ជនវៀតណាមក្នុងតំបន់ ហើយតែងតែសហប្រតិបត្តិការយ៉ាងជិតស្និទជាមួយវៀត ណាមក្នុងទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ ក៏ដូចជាលើវិស័យផ្សេងទៀត។ លោកស្រីឯកអគ្គរដ្ឋទូត Cao Thi Thanh Huong បានអះអាងថា នាពេលខាងមុខនេះ វៀតណាមប្តេជ្ញាចិត្តពង្រឹងថែមទៀត នូវចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការពហុវិស័យជាមួយសិង្ហបូរី និងប្រទេសសមាជិកអាស៊ាន រួមទាំងប្រទេសដទៃទៀត ដើម្បីពិភពលោកមួយប្រកបដោយសន្តិភាពនិងវិបុលភាព។

នាថ្ងៃដដែល ថ្លែងក្នុងពិធីរំលឹកខួបលើកទី ៧៥ នៃការបង្កើតផ្នែកការទូតវៀតណាម (២៨ សីហា) ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសស្វីស លោកស្រី Le Linh Lan បានអះអាងថា មន្រ្តីនៃស្ថានទូតទាំងអស់ នឹងខិតខំប្រឹងប្រែងដើម្បីបំពេញភារកិច្ចនយោបាយរបស់ខ្លួន ដោយរួមចំណែកជំរុញចំណងមិត្តភាពដ៏ល្អប្រសើររវាងវៀតណាមនិងស្វីស។ ជាងនេះទៅទៀត  រួមចំណែកដល់កិច្ចការផ្លាស់ប្តូរថ្មីនិងបង្កើនកិត្យានុភាពរបស់ វៀតណាមនៅលើឆាកអន្តរជាតិ។

ថ្លែងក្នុងឱកាសរំលឹកខួប ៧៥ ឆ្នាំនៃទិវាបុណ្យជាតិវៀតណាមនៅម៉ិកស៊ិកឯកអគ្គ រដ្ឋទូត លោក Nguyen Hoai Duong បានអះអាងថា តួនាទីនិងឋានៈរបស់វៀតណាមដែលកំពុងកើនឡើងនៅលើឆាកអន្តរជាតិ បានរួមចំណែកជាវិជ្ជមាននិងមានប្រសិទ្ធភាពក្នុងការថែរក្សាសន្តិភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍនៅក្នុងតំបន់និងជុំវិញពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ