ស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌាខិតខំប្រឹងប្រែងគាំពារប្រជាពលរដ្ឋក្នុងជំងឺ Covid 19

(VOVWORLD) - ស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌាកំពុងខិតខំប្រឹងប្រែងដើម្បីគាំរពារប្រជាពលរដ្ឋ ធានាសុវត្ថិភាព សុខភាព និងជីវិភាពរស់នៅរបស់ប្រជាពលរដ្ឋវៀតណាមនៅក្នុងប្រទេសសាមី។
ស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌាខិតខំប្រឹងប្រែងគាំពារប្រជាពលរដ្ឋក្នុងជំងឺ Covid 19 - ảnh 1លោក Do Thanh Hai ទីប្រឹក្សាស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌា។

ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ការរីករាលដាលនៃជំងឺ Covid-19 នៅប្រទេសឥណ្ឌាគឺមានវិវឌ្ឍន៍យ៉ាងស្មុកស្មាញដ៏កាចសាហាវ។ ចំនួនករណីឆ្លងថ្មី និងចំនួនករណីស្លាប់បាត់បង់ជីវិតដែលកំពុងផ្ទុះឡើង បានឱ្យប្រព័ន្ធសុខាភិបាលរបស់ឥណ្ឌាប្រឈមមុខនឹងហានិភ័យបាក់ខ្ទិចខ្ទាំ។

 ក្នុងបរិបទនោះ ស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌាកំពុងខិតខំប្រឹងប្រែងដើម្បីគាំរពារប្រជាពលរដ្ឋ ធានាសុវត្ថិភាព សុខភាព និងជីវិភាពរស់នៅរបស់ប្រជាពលរដ្ឋវៀតណាមនៅក្នុងប្រទេសសាមី។ លោក Do Thanh Hai ទីប្រឹក្សាស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌាបានប្រសាសន៍ថា៖

“ចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាតនេះ អាទិភាពមួយក្នុងចំណោមអាទិភាពរបស់ស្ថានទូតនិងស្ថានតំណាងនានា គឺគាំពារប្រជាពលរដ្ឋ និងធ្វើមាតុភូមិនិវត្តន៍ជូនប្រជាជនដើម្បីបង្ការជំងឺរាតត្បាត។ មានជនជាតិវៀតណាមប្រមាណ ១.០០០នាក់ ដែលកំពុងរស់នៅក្នុងប្រទេសឥណ្ឌា ដោយហេតុផលជាច្រើន រាប់ចាប់ពីការសិក្សា ការងារ រហូតដល់អ្នកដែលរៀបការជាមួយប្រជាជនឥណ្ឌា។ ដោយជើង ហោះហើរចំនួន ៦ មានមនុស្សជនជាតិវៀតណាមជិត ១០០០នាក់បានវិលត្រឡប់មកវិញ ហើយនៅ សល់តែមនុស្សប្រមាណ ១០០នាក់ប៉ុណ្ណោះ។ ស្ថានទូតតែងតែរក្សាការប្រាស្រ័យទាក់ទងជាមួយប្រជាជន តាមខ្សែទូរស័ព្ទជាប្រចាំដើម្បីស្តាប់យោបល់ការលំបាក និងគំនិតរបស់ប្រជាជន។ ឧទាហរណ៍ នាពេលថ្មីៗនេះវិស្វករសំណង់វៀតណាមមួយចំនួន នៅប្រទេសឥណ្ឌាមានជំងឺ ហើយមួយចំនួនមានការវិវឌ្ឍន៍មិនល្អ។ ក្នុងករណីបែបនេះ ស្ថានទូតបានធ្វើការជាមួយអាជ្ញាធរឥណ្ឌា ដើម្បីសម្រួលដល់ការចូលមន្ទីរពេទ្យព្យាបាលអ្នកជំងឺ”។

លោក Do Thanh Hai ក៏បានឲ្យដឹងថា ស្ថានទូតវៀតណាមក៏បានជួយធ្វើឯកសារ និងផ្តល់នូវតម្រូវការចាំបាច់សំរាប់ប្រជាពលរដ្ឋវៀតណាមនៅឥណ្ឌាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ