ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នៅថ្ងៃទី ២៧ ខែមេសា

(VOVWORLD) - បន្ទាប់ពីសហរដ្ឋអាមេរិក ឥណ្ឌាគឺជាប្រទេសរងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរទី ២ នៅលើពិភពលោក ដោយសារជំងឺកូវីដ ១៩។ 
ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នៅថ្ងៃទី ២៧ ខែមេសា - ảnh 1ទិដ្ឋភាពឈាបនដ្ឋាននៅទីក្រុងញូវដែលីនៅថ្ងៃទី ២២ ខែមេសាឆ្នាំ ២០២១  (រូបថតៈរ៉យទ័រ)

គិតត្រឹមព្រឹកថ្ងៃទី ២៦ ខែមេសា នៅលើពិភពលោកមានអ្នកឆ្លងជំងឺ កូវីដ ១៩ សរុបជាង ១៤៨,៣ លាននាក់ ក្នុងនោះមានអ្នកជំងឺចំនួន ៣,១៣ លាននាក់ត្រូវស្លាប់។ សហរដ្ឋ អាមេរិកនៅតែជាប្រទេស ដែលរង ផលប៉ះពាល់ធ្ងន់ធ្ងរបំផុត ដោយសារជំងឺរាតត្បាតកូវីដ ១៩ ដោយមានករណីឆ្លងជំងឺជាង ៣២,៨ លាននាក់ ក្នុងនោះមានករណីស្លាប់ជាង ៥៨៦ ៤០០ នាក់។

បន្ទាប់ពីសហរដ្ឋអាមេរិក ឥណ្ឌាគឺជាប្រទេសរងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរទី ២ នៅលើពិភពលោក ដោយសារជំងឺ កូវីដ ១៩។ ជាក់ស្ដែង ឥណ្ឌាបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ សរុបជាង ១៧,៦ លាននាក់ ក្នុងនោះមានអ្នកជំងឺប្រមាណ ១៩៧ ៩០០ នាក់បានស្លាប់។

អគ្គនាយក អង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus នៅថ្ងៃទី ២៦ ខែមេសាបានប្រកាសថាស្ថានភាពនៅ ឥណ្ឌាដែលជាទីន្លែងមានចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ កើនឡើងយ៉ាងគំហុក គឺ “គួរឲ្យក្រៀមក្រំបំផុត” ហើយ WHO នឹងបញ្ជូនបុគ្គលិក និងជំនួយបន្ថែមដល់ឥណ្ឌា ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ