ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នាថ្ងៃទី ២៩ កញ្ញា នៅវៀតណាម

(VOVWORLD) - ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ មានករណីជាសះស្បើយចំនួន ២៣ ៥៦៨ នាក់ និងមានករណីស្លាប់ចំនួន ១៦២ នាក់។
ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នាថ្ងៃទី ២៩ កញ្ញា នៅវៀតណាម - ảnh 1សកម្មភាពធ្វើតេស្តរកជំងឺកូវីដ ១៩ (រូបថត៖ TTXVN)

នាថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២១ ក្រសួងសុខាភិបាលបានឲ្យដឹងថា គិតត្រឹមម៉ោង ១៧ ថ្ងៃទី ២៨ ខែកញ្ញា ដល់ម៉ោង ១៧ ថ្ងៃទី ២៩ ខែកញ្ញា វៀតណាមបានរកឃើញករណីឆ្លងជំងឺថ្មីចំនួន ៨៧៥៨ នាក់ នៅតាមខេត្តក្រុងចំនួន ៣៣ នៅទូទាំងប្រទេស។

ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ មានករណីជាសះស្បើយចំនួន ២៣ ៥៦៨ នាក់ និងមានករណីស្លាប់ចំនួន ១៦២ នាក់។

ចាប់តាំងពីពេលផ្ទុះជំងឺរាតត្បាតមក វៀតណាមបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៧៧៩ ៣៩៨ នាក់ ជាប់ចំណាត់ថ្នាក់ទី ៤៤ ក្នុងចំណោមប្រទេស និងដែនដីចំនួន ២២៣ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ