ស្ថាប័នសន្តិសុខជាតិអាមេនីចេញឱសានវាទចំពោះក្រុមប្រដាប់អាវុធជ្រុលនិយម

ស្ថាប័នសន្តិសុខជាតិអាមេនីចេញឱសានវាទចំពោះក្រុមប្រដាប់អាវុធជ្រុលនិយម - ảnh 1
ប៉ូលីសហ៊ុំព័ទ្ធខ្សែផ្លូវនាំទៅដល់ប៉ូស្តិ៍ប៉ូលីសដែលកំពុងត្រូវទន្ទ្រានកាន់កាប់ (រូបថត៖AP/TTXVN)

(VOVworld) - នាយប់ថ្ងៃទី២៧ កក្កដា ស្ថាប័នសន្តិសុខជាតិអាមេនី (NSS) បាន
ចេញឱសានវាទដោយសំណូមពរឲ្យក្រុមប្រដាប់អាវុធជ្រុលនិយម ដែលកំពុង
ទន្ទ្រានកាន់កាប់ទីស្នាក់ការរបស់កងវរសេនាធំប៉ូលីសចំណុះស្នងការប៉ូលីសយាម
ល្បាតនោះ ត្រូវចុះចាញ់។ឱសានវាទរបស់ NSS លើកច្បាស់ថា នេះជាលើកចុង
ក្រោយដែលរដ្ឋអំណាចអំពាវនាវឲ្យក្រុមជ្រុលនិយមនេះចុះចាញ់ ព្រមទាំងព្រមាន
ថា ក្រុមនេះនឹងទទួលផលវិបាកយ៉ាងធ្ងន់ធ្ងរប្រសិនបើបន្តប្រឆាំងនោះ។
ករណីធ្វើកុបកម្មនៅអាមេនីកាន់តែអាក្រក់ទៅៗនាថ្ងៃទី២៧ កក្កដា នៅពេល
ក្រុមជ្រុលនិយមពោលខាងលើបន្តចាប់ខ្លួនក្រុមបុគ្គលិកសុខាភិបាលដែលត្រូវបាន
បញ្ជូនទៅកាន់កន្លែងកើតហេតុ។ប៉ុន្តែតំណាងភាគីប្រឆាំងបានច្រានចោលព័ត៌មាន
នេះ ហើយអធិប្បាយថា ពួកគេត្រូវការជួយឧបត្ថម្ភខាងសុខាភិបាល បានជាត្រូវ
បង្ខំឲ្យចាប់ខ្លួនក្រុមបុគ្គលិកពោលខាងលើ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ