សាធារណរដ្ឋឆែករៀបចំផែនការស្ដីពីការប្ដូរទីតាំងស្ថានទូតទៅកាន់យេរូសាឡឹម

(VOVWORLD) -ក្នុងសេចក្ដីប្រកាសមួយ ដែលត្រូវបាននាចេញនាថ្ងៃដដែល ក្រសួងការបរទេសឆែកបានអះអាងថា៖នាឆ្នាំមុន សាធារណរដ្ឋឆែកបាននាំចេញទស្សនៈរបស់ខ្លួនអំពីការទទួលស្គាល់ យេរូសាឡឹមគឺជារដ្ឋធានីរបស់អ៊ីស្រាអែល។
សាធារណរដ្ឋឆែករៀបចំផែនការស្ដីពីការប្ដូរទីតាំងស្ថានទូតទៅកាន់យេរូសាឡឹម - ảnh 1 សាធារណរដ្ឋឆែករៀបចំផែនការស្ដីពីការប្ដូរទីតាំងស្ថានទូតទៅកាន់យេរូសាឡឹម

ថ្លែងមតិនៅក្នុងពិធីរំលឹកខួបលើទី ៧០ ទិវាបុណ្យឯករាជ្យជាតិ អ៊ីស្រាអែលនៅវិមាន Praha នាថ្ងៃទី ២៥ មេសា ប្រធានាធិបតីនៃសាធារណរដ្ឋ ឆែក លោក Milos Zeman បានប្រកាសថា៖ សាធារណរដ្ឋឆែកកំពុងរៀបចំផែនការស្ដីពីការប្ដូរទីតាំងស្ថានទូតរបស់ខ្លួនប្រចាំនៅអ៊ីស្រាអែលទៅកាន់ យេរូសាឡឹម។

ក្នុងសេចក្ដីប្រកាសមួយ ដែលត្រូវបាននាចេញនាថ្ងៃដដែល ក្រសួងការបរទេសឆែកបានអះអាងថា៖នាឆ្នាំមុន សាធារណរដ្ឋឆែកបាននាំចេញទស្សនៈរបស់ខ្លួនអំពីការទទួលស្គាល់ យេរូសាឡឹមគឺជារដ្ឋធានីរបស់អ៊ីស្រាអែល។ ដូច្នេះ ឆែកបានសម្រេចចិត្តបើកស្ថានកុងស៊ុលកិត្តិយសនាខែឧសភាខាងមុខ និងមជ្ឈមណ្ឌលមួយរបស់ឆែកនាចុងឆ្នាំប្រចាំនៅ យេរូសាឡឹមប៉ែកខាងលិច គឺសំដៅពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ