សន្ទរកថាប្រចាំឆ្នាំរបស់លោកប្រធានាធិបតីអាមេរិក Joe Biden លើកត្រដែតពីអាទិភាពអំពីកិច្ចការផ្ទៃក្នុងនិងកិច្ចការបរទេស

(VOVWORLD) - លោកប្រធានាធិបតី Joe Biden បានថ្លែងសុន្ទរកថាប្រចាំឆ្នាំដើមដំបូងរបស់លោកនៅថ្ងៃទី ១ ខែមីនា នៅមុខសភាទាំងពីរ។ 
សន្ទរកថាប្រចាំឆ្នាំរបស់លោកប្រធានាធិបតីអាមេរិក Joe Biden លើកត្រដែតពីអាទិភាពអំពីកិច្ចការផ្ទៃក្នុងនិងកិច្ចការបរទេស - ảnh 1ប្រធានាធិបតីអាមេរិក Joe Biden (រូបថត៖ រូបភាព Getty)

ក្នុងសុន្ទរកថាបើក ដែលមានរយៈពេលជាងមួយម៉ោង លោកប្រធានា ធិបតី Biden បាននិយាយអំពីបញ្ហាអ៊ុយក្រែន។ លោកបានរិះគន់សកម្ម ភាពយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន ហើយថែមទាំងបានប្រកាសថា អាមេរិកនឹងបិទដែនអាកាសរបស់ខ្លួនចំពោះយន្តហោះរុស្ស៊ី ដើម្បីបង្កអន្តរាយដល់សេដ្ឋកិច្ចនៃប្រទេសនេះ។ លោកប្រធានាធិបតី Biden បានសង្កត់ធ្ងន់ថា កងកម្លាំងអាមេរិកនឹងមិនចូលរួមក្នុងជម្លោះជាមួយរុស្ស៊ីនៅអ៊ុយក្រែនទេ ប៉ុន្តែនឹងទៅកាន់អឺរ៉ុបដើម្បីការពារសម្ព័ន្ធមិត្តណាតូ ប្រសិនបើរុស្ស៊ីបន្តឆ្ពោះទៅទិសខាងលិច។        

ពាក់ព័ន្ធនឹងកិច្ចការផ្ទៃក្នុង លោកប្រធានាធិបតី Biden បានលើកឡើងពីសមិទ្ធិផលនៃផែនការរបស់គាត់ក្នុងការជួយសង្គ្រោះអាមេរិក រួមទាំងកិច្ចខិតខំប្រឹងប្រែងចាក់វ៉ាក់សាំងបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩ ការគាំទ្រផ្នែកសេដ្ឋកិច្ចសម្រាប់ប្រជាជនអាមេរិករាប់លាននាក់។                  

លោកប្រធានាធិបតី Biden បានអំពាវនាវឱ្យសភាអនុម័តលើក្រមច្បាប់ច្នៃប្រឌិត ដើម្បីបង្កើនការវិនិយោគលើបច្ចេកវិទ្យាដែលកំពុងរីកចម្រើននិងឧស្សាហកម្មផលិតកម្មដែល ផលិតផលជាច្រើនទៀតត្រូវបានផលិតនៅសហរដ្ឋអាមេរិក។ លោកបានគូសបញ្ជាក់ពីផែនការដើម្បីដោះស្រាយអតិផរណាខ្ពស់នៅក្នុងសហរដ្ឋអាមេរិក រួមទាំងការបង្កើនផលិតផលដែលផលិតនៅសហរដ្ឋអាមេរិក ការពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ ការកែលម្អល្បឿននិងតម្លៃនៃការដឹកជញ្ជូនទំនិញ ជួយដល់អាជីវកម្មខ្នាតតូចក្នុងការអភិវឌ្ឍ និងការការពារអ្នកប្រើប្រាស់។ យោងតាមលោកប្រធានាធិបតី Biden ផែនការរបស់លោកក្នុងការកសាងឡើងវិញឱ្យកាន់តែល្អប្រសើរគឺការបង្កើនសមត្ថភាពផលិតភាពនៃសេដ្ឋកិច្ចអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ