សន្និបាតមជ្ឈិមលើកទី៨នីតិកាលទី១២បានសម្រេចទាំងសុ្រងនូវកម្មវិធីដែលបានដាក់ចេញ

(VOVWORLD) - បន្ទាប់ពីពិធីបិទសន្និបាតមជ្ឈិមលើកទី៨ នីតិកាលទី១២នារសៀលថ្ងៃទី ៦ ខែតុលាឆ្នាំ២០១៨មក គណៈ កម្មាធិការឃោសនានិងអប់រំមជ្ឈិម បានរួមសហការជាមួយការិយាល័យមជ្ឈិមបក្ស ធ្វើសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃសន្និបាត។  
សន្និបាតមជ្ឈិមលើកទី៨នីតិកាលទី១២បានសម្រេចទាំងសុ្រងនូវកម្មវិធីដែលបានដាក់ចេញ - ảnh 1 អនុប្រធានខុទ្ទកាល័យមជ្ឈិមបក្ស លោក Le Quang Vinh អញ្ជើញផ្តល់ចម្លើយនៅក្នុងសន្និសីទសារព័ត៌មាន (រូបថតៈ tuyengiao.vn )

អនុប្រធានខុទ្ទកាល័យមជ្ឈិមបក្ស លោក Le Quang Vinh បានមានប្រសាសន៍ថា ក្រោយរយះពេល ៥ ថ្ងៃធ្វើការ ប្រកបដោយការទទួលខុសត្រូវ សន្និបាតមជ្ឈិមលើក ទី៨នៃគណៈកម្មាធិការបក្សនីតិកាលទី១២ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ហើយសម្រេចបានទាំងស្រុងនូវកម្មវិធីដែលបានដាក់ចេញ។  នៅសន្និបាតលើកនេះ គណៈកម្មាធិការមជ្ឈិមបានអនុម័តលើខ្លឹមសារជាសារវ័ន្តនៃសេចក្តីសម្រេចចិត្តស្តីពីយុទ្ធសាស្រ្តសម្រាប់ការអភិវឌ្ឍន៍និរន្តរភាព នៃសេដ្ឋកិច្ចដែនសមុទ្ររបស់វៀតណាមដល់ឆ្នាំ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥; អនុម័តលើសេចក្តីសន្និដ្ឋានស្តីពីស្ថានភាពសេដ្ឋកិច្ចសង្គមកិច្ចនិងថវិការដ្ឋឆ្នាំ ២០១៨ ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចនិងថវិការដ្ឋឆ្នាំ ២០១៩។ អង្គសន្និបាតក៏បានសម្រេចចិត្ត បង្កើតអនុគណៈកម្មាធិការចំនួន ៥ ដើម្បីរៀបចំសម្រាប់មហាសន្និបាតបក្សទី ១៤ផងដែរ។

គណៈកម្មាធិការមជ្ឈឹមបក្សក៏បានឯកភាពខ្ពស់ចំពោះការឧទ្ទេសនាម អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្ស ជាបេក្ខភាពសម្រាប់រដ្ឋសភាបោះឆ្នោតជ្រើសតាំងដំណែងប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមនៅក្នុងកិច្ចប្រជុំ លើកទី៦ រដ្ឋសភានីតិកាលទី១៤នាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ