សន្និសីទ CLMV និង ACMECS បានប្រារព្ធឡើងដ៏មហោឡារិកនៅទីក្រុងហាណូយ

សន្និសីទ CLMV និង ACMECS បានប្រារព្ធឡើងដ៏មហោឡារិកនៅទីក្រុងហាណូយ - ảnh 1
ទិដ្ឋភាពប្រារព្ធសន្និសីទជាន់ខ្ពស់សហប្រតិបត្តិការ កម្ពុជា ឡាវ មីយ៉ាន់ម៉ានិងវៀតណាម លើកទី៨ (CLMV 8) និងសន្និសីទយុទ្ធសាស្ត្រនៃទន្លេទាំងបី អាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គលើកទី៧ (ACMECS7)

(VOVworld)-សន្និសីទជាន់ខ្ពស់សហប្រតិបត្តិការ កម្ពុជា ឡាវ មីយ៉ាន់ម៉ានិងវៀត
ណាមលើកទី៨ (CLMV 8) និងសន្និសីទយុទ្ធសាស្ត្រនៃទន្លេទាំងបី អាយ៉េយ៉ាវ៉ាឌី-
ចៅប្រាយ៉ា-មេគង្គលើកទី៧ (ACMECS7)បានប្រារព្ធយ៉ាងឱឡារិកនៅទីក្រុងហា
ណូយ។​ថ្លែងមតិ ក្នុងពិធីបើក នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan
Phuc បានលើកច្បាស់ថា កិច្ចសហប្រតិបត្តិការ កម្ពុជា ឡាវ មីយ៉ាន់ម៉ានិងវៀត
ណាមនិងកិច្ចសហប្រតិបត្តិការ យុទ្ធសាស្ត្រនៃទន្លេទាំងបី អាយ៉េយ៉ាវ៉ាឌី-ចៅ
ប្រាយ៉ា-មេគង្គ គឺទទួលបានលទ្ធផលសំខាន់ ជាច្រើន រួមចំណែកចូលក្នុងការ
អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសនីមួយៗនិងរួមចំ ណែកចូលក្នុងការក
សាងសហគមន៍អាស៊ានព្រមទាំងពង្រឹងនូវទំនាក់ទំនងអ្នកជិតខាង ល្អ សន្តិ
ភាពនិងស្ថិរភាពក្នុងតំបន់។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញ
មានអនុសាសន៍ថា៖

        “យើងកំពុងប្រឈមមុខនឹងរាល់ឱកាសងាយស្រួលសម្រាប់ការអភិវឌ្ឍន៍
របស់កិច្ចសហប្រតិបត្តិការ CLMV និង ACMECS ។ នៅក្នុងសន្និសីទទាំងអស់នេះ
យើងនឹង ធ្វើការពិភាគ្សាអំពីបរិយាកាសអភិវឌ្ឍន៍ថ្មី ឯកភាពលើកម្មវត្ថុមួយចំនួន
និងដាក់ចេញនូវ វិធានការសហប្រតិបត្តិការដើម្បីកសាងតំបន់សេដ្ឋកិច្ចមួយសកម្ម
 មានការប្រកួតប្រ ជែងនិងអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។​ រដ្ឋាភិបាលវៀត
ណាមផ្តោតការយកចិត្តទុក ដាក់ជាពិសេសលើកិច្ចសហប្រតិបត្តិការ CLMV និង
ACMECS ហើយត្រៀមជាស្រេច រួមសហការជាមួយប្រទេសសមាជិកនានាក៏ដូច
ជាដៃគូអភិវឌ្ឍន៍ ដើម្បីសន្តិភាព ស្ថិរ ភាព ការអភិវឌ្ឍន៍និរន្តរភាពនិងភាពសម្បូរ
រុងរឿងរួមក្នុងតំបន់”។

        ប្រធានបទនៃសន្និសីទជាន់ខ្ពស់ CLMV លើកទី៨ គឺ “ចាប់យកឱកាស
កសាង អនាគត” ចំពោះសន្និសីទជាន់ខ្ពស់ ACMECS លើកទី៧វិញ គឺពិភាក្សា
ទៅលើប្រធាន បទ "ឆ្ពោះទៅអនុតំបន់មេគង្គមួយ ប្រកបដោយឋាមភាព និង
វិបុលភាព”។​ប្រធានបទ ទាំងអស់នេះបានស្តែងចេញនូវគោលដៅរួមរបស់ប្រ
ទេសនីមួយៗព្រមទាំងកំណត់នូវ ទិសដៅសមស្របសម្រាប់កិច្ចសហប្រតិបត្តិ
ការនាដំណាក់កាលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ