សន្និសីទកំពូល AU លើកទី ៣១ បើកជាផ្លូវការ

(VOVWORLD) - បណ្ដាថ្នាក់ដឹកនាំសម្ព័ន្ធភាពអាហ្វ្រិក (AU) អញ្ជើញចូលរួមសន្និសីទកំពូល លើកទី ៣១ របស់ AU ដែលប្រារព្ធឡើងចាប់ពីថ្ងៃទី ១ ដល់ទី ២ កក្កដា នៅរដ្ឋធានី Nouakchott ប្រទេស Mauritania ដោយប្រធានបទ «ជ័យជំនះក្នុងការ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ៖ ផ្លូវចីរភាពចំពោះការបំលាស់ប្តូរនៃទ្វីប អាហ្វ្រិក»។ 
សន្និសីទកំពូល AU លើកទី ៣១ បើកជាផ្លូវការ - ảnh 1 ប្រធានាធិបតី Rwanda លោក Paul Kagame

បណ្ដាថ្នាក់ដឹកនាំសម្ព័ន្ធភាពអាហ្វ្រិក (AU) អញ្ជើញចូលរួមសន្និសីទកំពូល លើកទី ៣១ របស់ AU ដែលប្រារព្ធឡើងចាប់ពីថ្ងៃទី ១ ដល់ទី ២ កក្កដា នៅរដ្ឋធានី Nouakchott ប្រទេស Mauritania ដោយប្រធានបទ «ជ័យជំនះក្នុងការ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ៖ ផ្លូវចីរភាពចំពោះការបំលាស់ប្តូរនៃទ្វីប អាហ្វ្រិក»។ អង្គសន្និសីទពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មសេរី ការប្រយុទ្ធប្រឆាំងនឹង អំពើពុករលួយនិងការដោះស្រាយវិបត្តិខាងមនុស្សធម៌និងសន្តិសុខស្បៀងអាហារក្នុងតំបន់។ ក្នុងឋានៈជាប្រធានរបស់ AU ប្រធានាធិបតី Rwanda លោក Paul Kagame អំពាវនាវឲ្យជំរុញពាណិជ្ជកម្មសេរីនៅអាហ្វ្រិក។ ការប្រយុទ្ធប្រឆាំង អំពើពុករលួយក៏ជាគោលដៅស្នូលនៃសន្និសីទលើកទី ៣១ ផងដែរ។ បណ្ដាថ្នាក់ ដឹកនាំនៃប្រទេសអាហ្វ្រិកនានានឹងពិចារណាដំណើរសន្តិភាពរវាង Ethiopia  និង Eritrea។ សន្និសីទក៏នឹងពិភាក្សាអំពីការបោះឆ្នោតខាងមុខនៅ Cameroon Mali Zimbabwe និងសាធារណៈរដ្ឋប្រជាធិបតេយ្យ Congo ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ