សន្និសីទកំពូល OIC ផ្តល់អាទិភាពសំរាប់ការប្រយុទ្ធប្រឆាំងលិទ្ធិភេរវកម្ម

សន្និសីទកំពូល OIC ផ្តល់អាទិភាពសំរាប់ការប្រយុទ្ធប្រឆាំងលិទ្ធិភេរវកម្ម  - ảnh 1
សន្និសីទកំពូល OIC ផ្តល់អាទិភាពសំរាប់ការប្រយុទ្ធប្រឆាំងលិទ្ធិភេរវកម្ម (Image: VNA)


(VOVworld) – សន្និសីទកំពូលលើកទី​ ១៣ នៃអង្គការសហប្រតិបត្តិការឥស្លាម
(OIC) បានបិទបញ្ចប់នាថ្ងៃទី​១៥ មេសា​នៅទីក្រុង Istanbul ទួរគី ដោយមានការ
 ដែលប្រទេសជាសមាជិកទាំងឡាយបានឯកភាពផ្តល់អាទិភាពសំរាប់ការប្រយុទ្ធ
ប្រឆាំងនឹងលិទ្ធិភេរវកម្ម។ ថ្លែងមតិនៅពិធីបញ្ចប់សន្និសីទ ប្រធានាធិបតីប្រទេស
 ម្ចាស់ផ្ទះ លោក  Tayyip Erdogan បានឲ្យដឹងថា៖ OIC បានបង្កើតមជ្ឈមណ្ឌល
សហប្រតិបត្តិការនិងបញ្ចូនប៉ូលីស្តនៅរដ្ឋធានី Istanbul  សំដៅយន្តការភាវូបនី
យកម្មនិងបង្កើនកិច្ចសហប្រតិបត្តិការរវាងបណ្ដាកំលាំងប៉ូលីស្តក្នុងការប្រយុទ្ធ
ប្រឆាំងនឹងលិទ្ធិភេរវកម្មនិងបទល្មើសផ្សេងៗទៀត។ ទោះបីជាបណ្ដាប្រទេសជា
 សមាជិក OIC បានចេញសេចក្តីថ្លែងការណ៍រួមក្តី ប៉ុន្តែ មជ្ឈដ្ឋានមន្ត្រីបានចាត់
ទុក ថា៖ សកម្មភាពរបស់មជ្ឈមណ្ឌលនេះនឹងមិនអាចដាក់ឲ្យដំណើរការព្រមៗ
គ្នា ឡើយក្នុងករណីនៅមានការខ្វែងគំនិតនោះ។ រហូតមកដល់ពេលនេះ ប្រទេស
សមាជិក OIC នានាគ្មានសកម្មភាពរួមប្រឆាំងលិទ្ធិភេរវកម្មប្រកបដោយប្រសិទ្ធភាព
ណាមួយឡើយ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ