សន្និសីទកំពូលនៃបណ្តាអង្គភាពអាជីវកម្ម APEC បានបើកនៅប្រទេសចិន

សន្និសីទកំពូលនៃបណ្តាអង្គភាពអាជីវកម្ម APEC បានបើកនៅប្រទេសចិន - ảnh 1
ទិដ្ឋភាពនៃសន្និសីទ (រូបថតៈ TTXVN)

(VOVworld)-នាព្រឹកថ្ងៃទី៩វិច្ឆិកា សន្និសីទកំពូលនៃបណ្តាអង្គភាពអាជីវកម្ម APEC
បានបើកនៅទីក្រុងប៉េកាំងរបស់ចិន។ នេះជាសកម្មភាពសំខាន់បំផុត ក្នុង សប្តាហ៍
សន្និសីទ APEC ដែលកំពុងប្រព្រឹត្តទៅនៅប្រទេសចិន និងជាព្រឹត្តការ សំខាន់បំផុត
របស់មជ្ឈដ្ឋានអង្គភាពអាជីវកម្ម និងថ្នាក់ដឹកនាំសេដ្ឋកិច្ចតំបន់អាស៊ី ប៉ាស៊ីហ្វិកក្នុង
ឆ្នាំ២០១៤។ ក្រោមប្រធានបទ “អនាគតថ្មីនៅអាស៊ី-ប៉ាស៊ីហ្វិក៖ ច្នៃ ប្រឌិត ចង
សម្ព័ន្ធ ធ្វើសមាហរណកម្ម សម្បូរុងរឿង” សន្និសីទបានទាក់ទាញការ ចូលរួមរបស់
អង្កភាពអាជីវកម្មចំនួន១២០០ មកពីប្រទេសជាសមាជិករបស់ APECចំនួន២១ រួម
ជាមួយប្រទេសក្រៅ APEC ចំនួន១៦ទៀត។

        ថ្លែងមតិក្នុងពិធីបើក ប្រធានរដ្ឋចិនលោក Xi Jinping បានអំពាវនាវ បណ្តា
ប្រទេសជាសមាជិក APEC ខំប្រឹងប្រែងជម្រុញដំណើរការជាក់ស្តែងបនីយកម្ម
សេដ្ឋកិច្ចតំបន់ និងស្វែងរកកម្លាំងចលករថ្មី សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុង
តំបន់អាស៊ី-ប៉ាស៊ីហ្វិក ព្រមទាំងបង្កើនការផ្សាភ្ជាប់តំបន់សំដៅសម្រេចបានគ្រឹះ
ស្ថានសម្រាប់ការអភិវឌ្ឍន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ