សន្និសីទកំពូលលើកទី១៧នៃចលនាមិនចូលបក្សសម្ព័ន្ធបានបើកនៅវេណេហ្ស៊ុយអេឡា

សន្និសីទកំពូលលើកទី១៧នៃចលនាមិនចូលបក្សសម្ព័ន្ធបានបើកនៅវេណេហ្ស៊ុយអេឡា - ảnh 1
ទិដ្ឋភាពនៃពិធីបើកសន្និសីទកំពូលលើកទី១៧នៃចលនាមិនចូលបក្សសម្ព័ន្ធ

(VOVworld)-នាថ្ងៃទី១៧កញ្ញា (តាមម៉ោងតំបន់) សន្និសីទកំពូលលើកទី១៧នៃ
ចលនា មិនចូលបក្សសម្ព័ន្ធបានប្រារព្ធជាផ្លូវការនៅកោះ Margatina ប្រទេសវេណេ
ហ្ស៊ុយ អេឡា។ អញ្ជើញចូលរួមក្នុងសន្និសីទនេះមានវត្តមានប្រធានាធិបតីនិងនា
យករដ្ឋមន្ត្រី ចំនួន២២រូប  រួមទាំងឧបនាយករដ្ឋមន្ត្រី ប្រធានគណៈប្រតីភូនៃប្រ
ទេសជាសមាជិក និងភ្ញៀវអញ្ជើញជាច្រើនរូប។ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រី
ក្រសួងការបរទេសវៀត ណាម លោក Pham Binh Minh បានដឹកនាំគណៈប្រតិភូ
វៀតណាមចូលរួមសន្និសីទ នេះនឹងអញ្ជើញថ្លែងបទសន្ទកថាសំខាន់ៗនៅក្នុង
កិច្ចប្រជុំដំបូងបើកសន្និសីទ។ ដោយ សារមួយថា “ពង្រឹងសាមគ្គីភាពឈរលើ
មូលដ្ឋាននៃគោលដៅនិងគោលការណ៍រួម ដើម្បីសន្តិភាព ប្រជាធិបតេយ្យនិងការ
អភិវឌ្ឍន៍និរន្តរភាព” លោក Pham Binh Minh បានចាត់ទុកថា អស់រយៈពេល៥៥
ឆ្នាំអភិវឌ្ឍន៍នោះ ចលនាមិនចូលបក្សសម្ព័ន្ធ មានការរួមចំណែកយ៉ាងសកម្ម
សម្រាប់សន្តិភាព ឯករាជ្យជាតិ ប្រឆាំងសង្គ្រាមនិងរួម គ្នាអភិវឌ្ឍន៍។​នៅទីនេះ
 លោក Pham Binh Minh បានលើកកំពស់រាល់ការខិតខំប្រឹង ប្រែងកសាងសហ
គមន៍របស់អាស៊ាន ជាពិសេសគឺជម្រុញសន្តិភាព សន្តិសុខ ស្ថិរភាព និងដោះ
ស្រាយរាល់ការសាកល្បងក្នុងតំបន់ក្នុងនោះមានបញ្ហាសមុទ្រខាងកើតផង។

        ក៏នៅក្នុងសន្និសីទនេះដែរ ប្រទេសអាស៊ានទាំងអស់ បានឯកភាពស្នើឲ្យសន្និ
សីទ បន្តគាំទ្រការដោះស្រាយជម្លោះដោយសន្តិវិធី សមស្របទៅនឹងច្បាប់អន្តរជាតិ
 អនុសញ្ញាអ.ស.បស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ គោរពដំណើរការទូតនិងគតិយុត្តិ
ធានាការអនុវត្តសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីទាក់ទិននានានៅ
សមុទ្រខាងកើត (DOC) និងឈានដល់សម្រេចយ៉ាងឆាប់ៗនូវក្រមប្រតិបត្តិតំបន់
សម្រាប់ភាគីនានានៅ សមុទ្រខាងកើត (COC)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ