សន្និសីទការតភ្ជាប់ពាណិជ្ជកម្មអន្តរជាតិឆ្នាំ ២០២៣

(VOVWORLD) - ប្រតិភូជាង ៤០០ នាក់ មកពីក្រសួង ស្ថាប័នមជ្ឈិម; តំណាងថ្នាក់ដឹកនាំខេត្ត ក្រុង; ឯកអគ្គរដ្ឋទូត អគ្គកុងស៊ុល នៃប្រទេស អង្គការ សមាគមអន្តរជាតិ និងសហគ្រាសផលិត កែច្នៃកាហ្វេបានចូលរួមសន្និសីទ។ 
សន្និសីទការតភ្ជាប់ពាណិជ្ជកម្មអន្តរជាតិឆ្នាំ ២០២៣ - ảnh 1សន្និសីទការតភ្ជាប់ពាណិជ្ជកម្មអន្តរជាតិលើកដំបូងនៅក្នុងក្របខ័ណ្ឌពិធីបុណ្យកាហ្វេ។
(រូបថត៖ កាសែត Cong Thuong)

ក្នុងក្របខ័ណ្ឌនៃពិធីបុណ្យកាហ្វេ Buon Ma Thuot លើកទី ៨ នាព្រឹកថ្ងៃទី ១១ ខែមីនា នៅទីក្រុង Buon Ma Thuot គណៈកម្មាធិការប្រជាជនខេត្ត Dak Lak បានប្រារព្ធធ្វើសន្និសីទតភ្ជាប់ពាណិជ្ជកម្មអន្តរជាតិឆ្នាំ ២០២៣។ ប្រតិភូជាង ៤០០ នាក់ មកពីក្រសួង ស្ថាប័នមជ្ឈិម; តំណាងថ្នាក់ដឹកនាំខេត្ត ក្រុង; ឯកអគ្គរដ្ឋទូត អគ្គកុងស៊ុល នៃប្រទេស អង្គការ សមាគមអន្តរជាតិ និងសហគ្រាសផលិត កែច្នៃកាហ្វេបានចូលរួមសន្និសីទ។ ថ្លែងមតិបើកសន្និសីទ លោក Nguyen Tuan Ha អនុប្រធានអចិន្ត្រៃយ៍គណៈ កម្មាធិការប្រជាជនខេត្ត Dak Lak បានសង្កត់ធ្ងន់ថា សន្និសីទតភ្ជាប់ពាណិជ្ជកម្មអន្តរ ជាតិលើកនេះ បានបញ្ជាក់នូវការប្តេជ្ញាចិត្តកាន់តែខ្លាំងក្លារបស់ Dak Lak ក្នុងការនាំ កាហ្វេ Buon Ma Thuot ទៅជាគោលដៅនៃកាហ្វេពិភពលោក។

“សន្និសីទតភ្ជាប់ពាណិជ្ជកម្មអន្តរជាតិឆ្នាំ ២០២៣ គឺជាស្ពានជាក់ស្តែងសម្រាប់ សហគ្រាសដែលធ្វើអាជីវកម្ម និងនាំចេញផលិតផលកាហ្វេ មានឱកាសជួបប្រាស្រ័យ ជាមួយដៃគូ អ្នកនាំចូល និងខ្សែសង្វាក់ផ្គត់ផ្គង់កាហ្វេធំៗទូទាំងពិភពលោក តាមនោះ ជំរុញការផ្លាស់ប្ដូរពាណិជ្ជកម្ម និងពង្រីកកិច្ចសហប្រតិបត្តិការលើការប្រើប្រាស់កាហ្វេ របស់ខេត្ត Dak Lak និយាយដោយឡែក និងវៀតណាមនិយាយរួម; ជំរុញខ្លាំងការ ប្រើប្រាស់ រួមចំណែកនាំ Buon Ma Thuot ក្លាយជាគោលដៅនៃកាហ្វេពិភពលោក”។

អនុស្សរណៈយោគយល់គ្នាចំនួន ១០ ស្តីពីកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាង សហគ្រាសក្នុងស្រុក និងបរទេសលើវិស័យកាហ្វេត្រូវបានចុះហត្ថលេខានៅឯសន្និសីទនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ