សន្និសីទកាសែតក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៧០បដិវត្តន៍ខែសីហា

(VOVworld) - នាព្រឹកថ្ងៃទី១២ សីហានៅរដ្ឋធានីហាណូយរបស់វៀតណាមបាន
ប្រព្រឹត្តទៅសន្និសីទកាសែតសំដៅជូនដំណឹងអំពីសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៧០បដិវត្តន៍ខែសីហា (ថ្ងៃទី១៩ សីហា)និងទិវាបុណ្យឯករាជ្យជាតិ (ថ្ងៃ ទី២
កញ្ញា)។លោក Bui The Duc អនុប្រធានគណៈកម្មាធិការឃោសនានិងអប់រំមជ្ឈឹម
បានឲ្យដឹងថា៖
សន្និសីទកាសែតក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៧០បដិវត្តន៍ខែសីហា - ảnh 1

“ការរំលឹកខួបអនុស្សាវរីយ៍លើកទី៧០បដិវត្តន៍ខែសីហានិងទិវាបុណ្យឯករាជ្យជាតិ
ថ្ងៃទី២ កញ្ញា មានអត្ថន័យដ៏ធំធេងណាស់។នាឆ្នាំ១៩៤៥ពេលនោះបក្សកុម្មុយនីស្ត
វៀតណាមមានបេក្ខជនត្រឹម៥ពាន់នាក់តែប៉ុណ្ណោះ ប៉ុត្តែបានអនុវត្តប្រកបដោយ
ជោគជ័យនូវបដិវត្តន៍ដែលបង្កើតឡើងរដ្ឋកម្មករ កសិករដំបូងនៅអាស៊ីអាគ្នេយ៍។
វៀតណាមបានអនុវត្តបុព្វហេតុផ្លាស់ប្ដូរថ្មីក្នុងរយៈពេលជិត៣០ឆ្នាំកន្លងទៅនិង
ទទួលបានសមិទ្ធិជាច្រើនលើវិស័យសេដ្ឋកិច្ចសង្គម”។

ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០បដិវត្តន៍ខែសីហានិងទិវាបុណ្យឯករាជ្យ
ជាតិមានសកម្មភាពសំខាន់ជាច្រើន។ជាពិសេសគឺនាព្រឹកថ្ងៃទី២ កញ្ញានឹងប្រ
ព្រឹត្តទៅ កម្មវិធីមីទ្ទិញ ព្យុហយាត្រានៅទីលាន​ Ba Dinh។នាព្រឹកថ្ងៃនោះដែរ
ក៏បានប្រព្រឹត្ត ទៅកម្មវិធីបាញ់កាំជ្រួចផ្កានៅរដ្ឋធានីហាណូយទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ