សន្និសីទគមនាគមន៍អន្តរជាតិអាស៊ីប៌ព៌ា៖បទពិសោធន៍ច្រើនសម្រាប់វិស័យគមនាគមន៍នៅវៀតណាម

(VOVWORLD) -ក្រោយរយៈពេល៣ថ្ងៃធ្វើការ នាថ្ងៃទី២០កញ្ញា សន្និសីទអន្តរជាតិ ស្តីពី សុវត្ថិភាពចរាចរណ៍តំបន់អាស៊ីបូព៌ាលើកទី ១២ (EASTS 12) ក្រោមប្រធានបទ “ទស្សនវិស័យ និងកម្មវិធីសកម្មភាពឆ្ពោះទៅប្រព័ន្ធចរាចរណ៍សុវត្ថិភាពនិងរួមបញ្ចូល” បានបញ្ចប់ ប្រកបដោយជោគជ័យ។ 
សន្និសីទគមនាគមន៍អន្តរជាតិអាស៊ីប៌ព៌ា៖បទពិសោធន៍ច្រើនសម្រាប់វិស័យគមនាគមន៍នៅវៀតណាម - ảnh 1ទិដ្ឋភាពនៃសន្និសីទ 

លោក Khuat Viet Hung អនុប្រធានទទួលបន្ទុកគណៈ កម្មាធិការសុវត្ថិភាពចរាចរណ៍ជាតិវៀតណាមបានអះអាងថា យោងតាមលទ្ធផលទទួលបានពីសន្និសីទនេះវៀតណាមអាចរៀនសូត្រនិងអនុវត្តជាក់ស្តែងនៅវៀត ណាមដែរ៖

        “តាមរយៈការប្រកាសទាំងអស់នេះ វៀតណាមអាចរៀនសូត្របានជាច្រើន អំពីវិទ្យាសាស្ត្រ នោះគឺការអនុវត្តក្នុងស្ថានភាពអភិវឌ្ឍន៍គមនាគមន៍ ដឹកជញ្ជូនជាក់ ស្តែងនៅវៀតណាម ជាពិសេសគឺក្នុងការធានាសុវត្ថិភាពចរាចរណ៍ និងទប់ស្កាត់ ការកកស្ទះចរាចរណ៍នៅវៀតណាម”។

        ក្នុងពិធីបិទសន្និសីទនេះ គណៈចាត់តាំងបានប្រកាស EASTS លើក ទី១៣ នឹងបានប្រព្រឹត្តទៅនៅឆ្នាំ២០១៩នៅប្រទេសស្រីលង្ការ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ