សន្និសីទជាតិអំពីទំនាក់ទំនងពលកម្ម
VOV-នាព្រឹកថ្ងៃទី៣១ឧសភានៅទីក្រុងហាណូយ ក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមបានសហការជាមួយសហពន្ធពលករវៀតណាមសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាមនិងអង្គការពលកម្មអន្តរជាតិ (ILO) បាន
រៀបចំពិធីបើកសម្ភោធន៍គំរោងការទំនាក់ទំនងពលកម្មរវាងវៀតណាមនិងអង្គការ
ILO និងសន្និសីទជាតិអំពីទំនាក់ទំនងពលកម្ម។ នៅសន្និសីទ បណ្ដាដំណាងបាន
ចាត់ទុកថា ច្បាប់ពលកម្មនិងច្បាប់សហជីពបានមានការធ្វើវិសោធនកម្មសំខាន់
ទាក់ទិនដល់ទំនាក់ទំនងពលកម្ម។ មតិមួយចំនួនបានចាត់ទុកថាបណ្ដាការកំណត់
របស់ច្បាប់ពលកម្មនិងច្បាប់សហជីពត្រឹមតែឆ្លើយតបបានដម្រូវការមួយចំនួននៃ
ការទាមទារបស់ស្ថានភាពជាក់ស្ដែងតែប៉ុណ្ណោះ។លោក Mai Duc Chinh អនុប្រធាន
សហពន្ធពលករវៀតណាមបានចាត់ទុកថា៖
“ដើម្បីកសាងប្រព័ន្ធទំនាក់ទំនងពលកម្មជឿនលឿនត្រូវការកត្តាចំនួន៣ត្រូវមាន
ប្រព័ន្ធច្បាប់ព្រមៗគ្នា សមស្របនិងជឿនលឿន ត្រូវមានរបបធានានិងជួយឧបត្ថម្ភមានប្រសិទ្ធភាពឲ្យទំនាក់ទំនងពលកម្ម។ ទី៣ត្រូវមានអង្គការសហជីព
និងអង្គការដំណាងឲ្យអ្នកប្រើប្រាស់ពលករយ៉ាងខ្លាំង៕”
|
Image: Vietnamplus |