សន្និសីទជូនព័ត៌មានស្ដីពី “សេដ្ឋកិច្ចវៀតណាមក្នុងកាលៈទេសៈអន្តរជាតិថ្មី បណ្ដាបញ្ហានិងយថាទស្សន៍

(VOVWORLD) - ថ្លែងនៅទីនេះ វរសេនីយ៍ឯក Doan Tu Hoan នាយកដ្ឋាន ឃោសនានិងហ្វឹកហ្វឺនចំណុះអគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀតណាម បានអោយដឹងថា រាល់ឥទ្ធិពលដោយផ្ទាល់ក្នុងការកសាងនិងការពារមាតុភូមិក្នុង កាលៈទេសៈថ្មី កំពុងទាមទារអោយវៀត ណាមត្រូវតែមានមនសិការថ្មីអំពីបញ្ហា ការពារជាតិ សន្តិសុខនិងសេដ្ឋកិច្ច។

នារសៀលថ្ងៃទី២៣ ខែកញ្ញា នៅរដ្ឋធានីហាណូយ គណៈកម្មាធិការបក្សប្លុក បណ្ដាស្ថាប័នមជ្ឈឹមបានរៀបចំសន្និសីទជូនព័ត៌មានត្រីមាសទី៣ឆ្នាំ២០១៩ដោយ ប្រធានបទចំនួន២នោះគឺ៖ “ខ្លឹមសារជាសារវ័ន្តនៃយុទ្ធសាស្ត្រការពារមាតុភូមិក្នុង ស្ថានភាពថ្មី” និង “សេដ្ឋកិច្ចវៀតណាមក្នុងកាលៈទេសៈអន្តរជាតិថ្មី បណ្ដាបញ្ហា និងយថាទស្សន៍”។ ថ្លែងនៅទីនេះ វរសេនីយ៍ឯក Doan Tu Hoan នាយកដ្ឋាន ឃោសនានិងហ្វឹកហ្វឺនចំណុះអគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀតណាម បានអោយដឹងថា រាល់ឥទ្ធិពលដោយផ្ទាល់ក្នុងការកសាងនិងការពារមាតុភូមិក្នុង កាលៈទេសៈថ្មី កំពុងទាមទារអោយវៀត ណាមត្រូវតែមានមនសិការថ្មីអំពីបញ្ហា ការពារជាតិ សន្តិសុខនិងសេដ្ឋកិច្ច។

        “នាបច្ចុប្បន្ន បណ្ដាប្រទេសមិនថាជាប្រទេសធំឬប្រទេសតូច មិនប្រកាន់ របបនយោបាយណាក៏ដោយ គឺសុទ្ធតែឯកភាពគ្នាថា ប្រសិនបើចង់អភិវឌ្ឍ និងអភិវឌ្ឍប្រកបដោយចីរភាពនោះ គឺត្រូវមានសសរទ្រូងទាំង៤នោះគឺសេដ្ឋកិច្ច សន្តិសុខការពារជាតិ វិទ្យាសាស្ត្របច្ចេកវិទ្យានិងវប្បធម៌”។

        ចំណែកឯសាស្ត្រាចារ្យរង បណ្ឌិត Tran Dinh Thien អតីតប្រធានវិទ្យាស្ថាន សេដ្ឋកិច្ចវៀតណាមសមាជិកក្រុមពិគ្រោះយោបល់ផ្នែកសេដ្ឋកិច្ចរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាលបានចាត់ទុកថា ត្រូវការអនុវត្តការកែទម្រង់របៀបរបប កសាង មូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធ ហើយបណ្ដុះបណ្ដាលប្រភពធនធាមនុស្សដោយ គុណភាពខ្ពស់យ៉ាងឆាប់រហ័ស ដើម្បីត្រៀមខ្លួនជាស្រេចចូលរួមក្នុងខ្សែសង្វាក់តម្លៃសកល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ